កីឡា
អបអរសាទរ បាល់ទះកម្ពុជាបង្កើតកំណត់ត្រាឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកទី២ក្នុងស៊ីហ្គេម
ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានបង្កើតកំណត់ត្រាឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងកីឡាស៊ីហ្គេមជាលើកទី២ បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ដោយលទ្ធផល ៣-0 សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូល A។
សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលលើកទី២ ក្រុមម្ចាស់ផ្ទះកម្ពុជាបានយកឈ្នះហ្វីលីពីនដោយលទ្ធផល ៣-០។ ជ័យជម្នះផ្តល់ឲ្យកម្ពុជាគ្រប់គ្រាន់ក្នុងការឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយ បន្ទាប់ពីការប្រកួតលើកទី១បានឈ្នះក្រុមជម្រើសជាតិសិង្ហបុរី ដោយលទ្ធផល ៣-០។

ដូច្នេះក្រុមហ្វីលីពីនបានធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល បន្ទាប់ពីចាញ់២ប្រកួតជួបគ្នា ហើយក្រុមជម្រើសជាតិសិង្ហបុរីក៏បានធ្លាក់ក្នុងពូលដែរពីការចាញ់២លើកជាប់គ្នាគឺចាញ់កម្ពុជា ៣-០ កាលពីថ្ងៃទី៣ ខែឧសភា និងថ្ងៃទី៤ ខែឧសភានេះចាញ់ឥណ្ឌូណេស៊ី ៣-០។
ការប្រកួតបន្ទាប់ ក្រុមឈ្នះប៉ះក្រុមឈ្នះគឺឥណ្ឌូណេស៊ី និងម្ចាស់ផ្ទះកម្ពុជា ដើម្បីកាត់សេចក្តីក្រុមណាឈរលើកំពូលតារាងពូល A ហើយក្រុមចាញ់ប៉ះក្រុមចាញ់គឺសិង្ហបុរីប៉ះហ្វីលីពីនដើម្បីយកចំណាត់ថ្នាក់លេខ៣ ឬលេខ៤ក្នុងពូល។
នេះជាការឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកទី២ និងពីរលើកជាប់គ្នាសម្រាប់ក្រុមបាល់ទះកម្ពុជា បន្ទាប់ពីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូងកាលពីឆ្នាំ២០២១៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?