កីឡា
ម៉ៃឡូ (MILO) ចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ស៊ីហ្គេម ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅកម្ពុជាលើកទឹកចិត្តដល់យុវជន ឱ្យមានការរីកចម្រើន និងរៀនសូត្រតាមរយៈកីឡា
ម៉ៃឡូ (MILO) ជាភេសជ្ជៈឈានមុខគេ និងមានអាហារូបត្ថម្ភរសជាតិសូកូឡា និងស្រូវសាលី នៅថ្ងៃនេះប្រកាសជាផ្លូវការអំពី ការឧបត្ថម្ភ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ប្រារព្ធឡើងនៅប្រទេសកម្ពុជា និងត្រូវបានគេចាត់ទុកថាជា ព្រឹត្តិការណ៍កីឡាប្រចាំតំបន់ដ៏ធំជាងគេ។

សម្រាប់ការឧបត្ថម្ភរបស់ម៉ៃឡូ (MILO) គឺរួមទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការផ្តល់ជាភេសជ្ជៈ MILO រហូតដល់ចំនួន ២០,០០០ កែវ ដល់អត្តពលិកជាង ៥០០០ នាក់ មកពីបណ្ដាប្រទេសទាំង ១១ នៅទូរទាំងតំបន់អាស៊ីអាគ្នេយ៍និង អ្នកចូលរួមទស្សនារាប់ពាន់នាក់ផ្សេងទៀតដែលមកទស្សនាការប្រកួតកីឡានានាដោយផ្ទាល់នៅតាមពហុកីឡដ្ឋានសំខាន់ៗទាំង៣ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។

លោក Stephen Knight, អគ្គនាយកប្រតិបត្តិប្រចាំការិយាល័យតំណាងក្រុមហ៊ុន Nestle (Thai) Ltd នៅកម្ពុជា បានមានប្រសាសន៍ពាក់ព័ន្ធអំពីការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម នេះ ថា៖” MILO តែងតែជឿជាក់លើការរៀនសូត្រ តាមរយៈកីឡា ខណៈដែរព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រកីឡានេះ គឺជាឪកាសដ៏ល្អបំផុតមួយដែលបង្ហាញពីតម្លៃរបស់អត្តពលិកនិមួយៗអាចរៀនសូត្រតាមរយៈកីឡា ដូចជា ការតស៊ូ ការប្ដេជ្ញាចិត្ត ការតាំងចិត្ត ភាពជាអ្នកដឹកនាំ និង ការធ្វើការងារជាក្រុម អំឡុងពេលប្រកួត និងជាគំរូដ៏អស្ចារ្យសម្រាប់កុមារនៅក្នុងប្រទេសផងដែរ។ ដូច្នេះគុណតម្លៃទាំងអស់ដែលសិស្សានុសិស្សអាចរៀនបានតាមរយៈកីឡាទាំងនេះ នឹងផ្ដល់នូវឱកាសឱ្យពួកគេអាចប្រឈមមុខនឹងបញ្ហានានា នាពេលអនាគត និង អាចសម្រេចសមិទ្ធផលការងាជោគជ័យក្នុងអាជីពរបស់ពួកគេនាពេលខាងមុខផងដែរ។”


លើសពីនេះទៅទៀត MILO ក៏បានរៀបចំកម្មវិធីយុទ្ធនាការអប់រំផ្សព្វផ្សាយពីអាហារូបត្ថម្ភល្អៗ ទូទាំងប្រទេសឬ ហៅថា “MILO School Roadshow “ដែលបានប្រារព្ធធ្វើឡើងនៅតាមបណ្ដាសាសារៀននានានៅក្នុងប្រទេសកម្ពុជាតាមរយៈរថយន្ត ដើម្បីនាំយកភេសជ្ជៈ MILO ដែលសម្បូរទៅដោយ អាហារូបត្ថម្ភល្អៗ និងរសជាតិសូកូឡានិងស្រូវសាលីដ៏ឈ្ងុយឆ្ញាញ់ ផ្ដល់ជូនសិស្សានុសិស្សរាប់ពាន់នាក់ផងដែរ។ កម្មវិធីយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីអាហារូបត្ថម្ភ នេះត្រូវបានធ្វើឡើងចាប់តាំងពីដើមឆ្នាំ ២០២៣ នេះមកម្ល៉េះ ដែលរហូតមកដល់ពេលនេះ MILO បានផ្ដល់ភេសជ្ជៈ MILO ដ៏ឈ្ងុយឆ្ញាញ់ប្រហែល ៩០,០០០ កែវដល់សិស្សានុសិស្សនៅទូទាំងប្រទេសរួចមកហើយ។ MILO មានគម្រោងបន្តការឧបត្ថម្ភភេសជ្ជៈដោយឥតគិតថ្លៃទៅកាន់សាលារៀននានានៅទូរទាំងប្រទេសកម្ពុជា រហូតដល់ចុងឆ្នាំ ២០២៣ នេះ ដោយមានគោលដៅសម្រេចក្នុងការផ្តល់ភេសជ្ជៈ MILO ឱ្យបានចំនួនជាង ២០០,០០០ កែវសម្រាប់កុមារនៅប្រទេសកម្ពុជាបានភ្លក់នូវរសជាតិដ៏ឈ្ងុយឆ្ងាញ់នេះ។
លោក Stephen Knight បានមានប្រសាសន៍បន្ថែមទៀតថា៖ “យើងមានកិត្តិយសដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ស៊ីហ្គេមលើកទី ៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ យើងកាន់តែមានមោទកភាពជាងនេះទៀតនោះ ដែលយើងបានចូលរួមចំណែក ផ្ដល់នូវ អាហារូបត្ថម្ភល្អៗ ទៅកាន់យុវជនជំនាន់ក្រោយរបស់កម្ពុជា។ដោយសារតែប្រទេសកម្ពុជាជាប្រទេសដែលមានប្រជាជនវ័យក្មេងច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែល ១/៣ នៃប្រជាជនកម្ពុជាមានអាយុតិចជាង ១៥ ឆ្នាំ ដូច្នេះវារឿងជាចាំបាច់បំផុត ដែលពួកគេទាំងនោះទទួលបាននូវអាហារូបឧបត្ថម្ភត្រឹមត្រូវ និង ដើម្បីបន្តបេសកកម្ម រួមចំណែកលើកកម្ពស់មុខមាត់ និង អនាគត របស់ប្រទេសមួយនេះ ។”

ជាមួយគ្នានេះដែរ លោក Stephen Knight ក៏បានផ្តល់ជាសារសំខាន់មួយចំនួនផងដែរ៖«សារៈសំខាន់នៃអាហារូបត្ថម្ភត្រឹមត្រូវ គឺត្រូវរួមបញ្ចូលជាមួយនឹងភាពខ្ជាប់ខ្ជួននៃលំហាត់ប្រាណតាមរយៈកីឡា នឹងជួយឲ្យយុវជនជំនាន់ក្រោយសម្រេចបាននូវពាក្យថា«សុខភាពល្អកម្ពុជា» នៅពេលប្រជាជនមានសុខភាពល្អ គឺជាទ្រព្យសម្បត្តិមួយក្នុងចំណោមទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់កម្ពុជា ដែលបន្ថែមគុណតម្លៃដល់សង្គម។ ដូច្នេះការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រកីឡាស៊ីហ្គេម និង កម្មវិធីយុទ្ធនាការអប់រំផ្សព្វផ្សាយពីអាហារូបត្ថម្ភល្អៗនេះ ពិតជាបានបង្ហាញយ៉ាងជាក់លាក់អំពីគោលបំណងយ៉ាងពិតប្រាកដរបស់ក្រុមហ៊ុនNestléក្នុង“ ការបង្កើនគុណភាពចំណីអាហារដែលគុណតម្លៃនៃជីវិតសម្រាប់មនុស្សគ្រប់គ្នាទាំងជំនាន់នេះ និងជំនាន់ក្រោយ”។


គួរបញ្ជាក់ថាMILO ជាភេសជ្ជៈ អាហារូបត្ថម្ភរសជាតិសូកូឡា និងស្រូវសាលីឈានមុខគេនៅកម្ពុជា ត្រូវបានទទួលស្គាល់ថាជាភេសជ្ជៈដែលមានរសជាតិឈ្ងុយឆ្ងាញ់ពិសេសប្លែកគេ ដែលពោរពេញទៅដោយសារធាតុធម្មជាតិល្អៗពីទឹកដោះគោ ស្រូវសាលី និង កាកាវ សម្បូរដោយជីវជាតិចិញ្ចឹមល្អៗដែលបានមកពីការរួមបញ្ចូលគ្នាយ៉ាងពិសេសរវាងវីតាមីននានា និងសារធាតុរ៉ែ។ MILO ជាភេសជ្ជៈដ៏ពេញនិយមបំផុតនៅកម្ពុជា និង ជួយបង្កើនថាមពល ដល់អត្តពលិកជើងឯកគ្រប់ជំនាន់។ ចំណែកNestlé គឺជាក្រុមហ៊ុនភេសជ្ជៈ និងម្ហូបអាហារធំបំផុតនៅក្នុងពិភពលោក។ ក្រុមហ៊ុននេះមានវត្តមាននៅ ១៨៨ ប្រទេសជុំវិញពិភពលោក និងមានបុគ្គលិកសរុបចំនួន២៧៥,០០០ នាក់ដែលប្ដេជ្ញាចិត្តសម្រេចនូវគោលបំណងរបស់ក្រុមហ៊ុន Nestléតែមួយ គឺ “ការបង្កើនគុណភាពចំនីអាហារដើម្បីគុណភាពនៃជីវិតសម្រាប់មនុស្សគ្រប់គ្នាគ្រប់ជំនាន់” ។ក្រុមហ៊ុន Nestlé ផ្ដល់នូវផលិតផល និងសេវាកម្មជាច្រើន សម្រាប់សម្រួលដ៏ការរស់នៅរបស់មនុស្ស និងសត្វចិញ្ចឹមរបស់ពួកគេ ពេញមួយជីវិត។ ម៉ាកយីហោច្រើនជាង ២,០០០ របស់ក្រុមហ៊ុន គឺជាស្លាកយីលំដាប់ ពិភពលោកមានដូចជាMILO, NESCAFÉ, LACTOGEN, CELERAC និងMAGGI និងម៉ាកយីហោដែល តម្រូវទៅតាមតម្រូវការរបស់ប្រទេសនិមួយៗ ដូចជា ម៉ាក NESCAFÉនិង MILO។ ប្រតិបត្ដិការរបស់ក្រុមហ៊ុន គឺនាំមុខដោយយុទ្ធសាស្ដ្រអាហារូបត្ថម្ភសុខភាព និង សុខមាលភាពដល់អតិថិជន ។ ក្រុមហ៊ុន Nestlé មានទីស្នាក់ការដំបូងនៅ ទីក្រុងវេវី ប្រទេសសី្វសដែលត្រូវបានបង្កើតឡើង តាំងពី ជាង ១៥០ ឆ្នាំមុនមកម្ល៉េះ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ