Connect with us

កីឡា

ខេត្ត​កំពត​ ត្រៀមបើក​ការ​ប្រកួតកីឡា ”ទូកនាគ”​ និង”ទូកផ្កាចារ” ព្រឹត្តិការណ៍​ស៊ីហ្គេម

បានផុស

នៅ

កាលពីថ្ងៃ ៨ ខែឧសភា ឆ្នាំ២០២៣ លោក អ៊ុឹង ឆាយ អភិបាលរងខេត្តកំពតបានដឹកនាំមន្ត្រីរាជការ និងក្រុមការងារទទួលស្វាគមន៍ក្រុមកីឡាករកីឡាការិនីប្រទេស​មីយ៉ាន់ម៉ា ដែលនឹង​ត្រូវមកប្រកួតប្រជែងការប្រណាំងទូកនាគនិងទូកផ្កាចារសមុទ្រក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។

ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣ ក្រុមកីឡាករ កីឡាការិនីជាច្រើនប្រទេស នឹងត្រូវធ្វើការប្រកូតប្រជែង​លើ​វិញ្ញាសា​កីឡា​ទូកនាគ និងទូកផ្កាចារនៅខេត្តកំពត ក្នុង​ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើក​ទី​១២ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ការ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ រដ្ឋបាលខេត្តកំពតបានរៀបចំតុបតែងកែលម្អត្រៀមកន្លែងទីតាំងប្រកួត ខណៈ​​រំពឹង​​នឹង​មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹង​មក​ទស្សនា​យ៉ាង​ច្រើនកុះករ​។

ព្រឹត្តិការណ៍​ប្រកូតកីឡាប្រណាំងទូកនាគ ផ្កាចារ នឹងប្រព្រឹត្តចាប់ពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ស្ថិតតាមបណ្តោយដងព្រែកកំពង់បាយ នៅក្នុងក្រុងកំពតខេត្តកំពត ដែលមានក្រុមកីឡាចូលរួមប្រកួត មាន​កម្ពុជា​ជា​ម្ចាស់ផ្ទះ ព្រះរាជាណាចក្រថៃ ប្រទេសហ្វីលីពីន ប្រទេសវៀតណាម ប្រទេសមីយ៉ាន់ម៉ា ប្រទេសសឹង្ហបូរី ប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម