Connect with us

កីឡា

ក្រុម​​​បាល់ទះ​ថៃមិន​ទទួល​បានមេដាយស៊ីហ្គេមពីរលើកជាប់គ្នា

បានផុស

នៅ

ក្រុមបាល់ទះ​ថៃ​មិនទទួល​បាន​មេដាយ​​កីឡា​ស៊ីហ្គេមពីរ​លើក​ចុង​ក្រោយ​ បន្ទាប់ពី​ធ្វើ​មិន​បាន​ល្អ បើ​ទោះ​បី​ជា​បាន​កៅអី​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ទាំង​ពីរ​លើក​ចុង​ក្រោយ​ក៏​ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម ​ថៃ​បាន​ឈរ​លើ​កំពូល​តារាង​ពូល B បន្ទាប់ពី​បាន​យក​ឈ្នះ​ហ្វីលីពីន ៣-០ និង​ឈ្នះ​កម្ពុជា ៣-២ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដែល​នៅ​វគ្គ​នេះថៃ​បាន​ចាញ់​​វៀតណាម​ដោយ​លទ្ធផល ៣-២។

ការ​ប្រកួត​ដណ្តើ​មេដាយ​សំរឹទ្ធ ថៃ​បាន​ចាញ់​កម្ពុជា ៣-២ ដែល​នេះ​​ជា​ការ​អត់​​មេដាយ​លើក​ដំបូង​សម្រាប់​ថៃ​គិត​ចាប់​តាំង​ពី​ឆ្នាំ១៩៨៥​មក ហើយ​ក៏​ជា​មេដាយ​លើក​ដំបូង​សម្រាប់​កម្ពុជា និង​ជាការ​ឈ្នះ​ថៃ​លើក​ដំបូង​របស់​កម្ពុជា។

ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ក្រុម​បាល់ទះ​ថៃ​អត់​ទទួល​បាន​មេដាយ​ទៀត បន្ទាប់ពី​ចាញ់​វៀតណាម ៣-១ ក្នុង​ការ​ប្រកួត​ដណ្តើម​មេដាយ​សំរឹទ្ធ។ នេះ​ជា​ការ​អត់​បាន​មេដាយលើក​ទី​២​របស់​ថៃក្នុង​កីឡា​ស៊ីហ្គេម ក្នុង​រយៈ​ពេល​ជាង​៣០​ឆ្នាំ​ចុង​ក្រោយ​។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​ទៀត​នោះ ក្រុម​ដែល​ថៃ​ធ្លាប់​ឈ្នះ​កន្លង​មក​ដូច​ជា កម្ពុជា និង​វៀតណាម ប៉ុន្តែ​ថៃ​បែរ​ជា​ចាញ់​ទៅ​វិញ។

សូម​បញ្ជាក់​ថា ក្រុម​បាល់ទះ​ថៃ​ធ្លាប់​ជា​ជើង​ខ្លាំង​នៅ​តំបន់​អាស៊ាន​ដោយ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២ នៃ​តារាង​មេដាយ​ស៊ីហ្គេម បន្ទាប់​ពី​ឥណ្ឌូណេស៊ី​ដែល​ឈរ​ចំណាត់​ថ្នាក់​លេខ១។ ថៃ​ធ្លាប់​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម​៨ដង ប្រាក់​៧​ដង និង​សំរឹទ្ធ​២​ដង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម