កីឡា
លោក Honda៖ទោះបីឱកាសមានតិចតួចប៉ុណ្ណាក៏ដោយ ក៏មិនបោះបង់ដែររហូតដល់នាទីចុងក្រោយ
លោក Keisuke Honda គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ នៅតែមានសុទិដ្ឋនិយមចំពោះក្រុមកីឡាករកម្ពុជាក្នុងការប្រកួតតទល់នឹងក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម២២ឆ្នាំ នៅថ្ងៃទី១០ ខែឧសភានេះ។ លោក បានអះអាងថា បើទោះបីនៅសល់ឱកាសតិចតួចប៉ុណ្ណាក៏ដោយ ក៏មិនបោះបង់ដែររហូតដល់នាទីចុងក្រោយនៃការប្រកួត។

លោក Keisuke Honda បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា៖«We still believe even a small possibility. Never give up until the End» គឺមានន័យថា«យើងនៅតែជឿជាក់ ទោះបីយើងមានឱកាសតិចតួចស្តួចស្តើងយ៉ាងណាក៏ដោយ គឺមិនបោះបង់ទេរហូតដល់នាទីចុងក្រោយ»។
ពាក្យសម្តីដ៏មានអត្ថន័យរបស់លោក Keisuke Honda បែបនេះ ធ្វើឡើងនៅមុនក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ត្រូវប្រកួតជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម២២ នៅថ្ងៃស្អែកនេះក្នុងវគ្គជម្រុះនៃព្រឹត្តិការណ៍ស៊ីហ្គេមដែលកំពុងធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។ ការប្រកួតនៅថ្ងៃស្អែកនេះ ក្រុមកម្ពុជា ត្រូវការឈ្នះក្រុមឥណ្ឌូនេស៊ី ដាច់ខាត ដើម្បីអាចទទួលបានឱកាសឡើងទៅវគ្គជម្រុះ៤ក្រុមចុងក្រោយ។ ប៉ុន្តែ អាចទៅរួចលុះត្រាតែក្រុមមីយ៉ាន់ម៉ាចាញ់ការប្រកួតជាមួយក្រុមហ្វីលីពីន នៅថ្ងៃដដែលនោះ។

បច្ចុប្បន្ន ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ កំពុងឈរនៅលេខទី៣នៅក្នុងពូលA បន្ទាប់ពីចាញ់ក្រុមមីយ៉ាន់ម៉ាកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣។ ចំណែក ក្រុមមីយ៉ាន់ម៉ា ឈរនៅលេខរៀងទី២តាមពីក្រោយឥណ្ឌូនេស៊ីដែលកំពុងឈរលេខរៀងទី១ ជាក្រុមខ្លាំងបំផុតនៅក្នុងពូលA នេះ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា