កីឡា
វ៉ូវីណាមកម្ពុជាទទួលបានជោគជ័យបំផុតស៊ីហ្គេមឆ្នាំនេះធៀបស៊ីហ្គេមមុនៗ
ការប្រកួតកីឡាវ៉ូវីណាមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ បានបញ្ចប់កាលពីថ្ងៃទី៩ ខែឧសភា បន្ទាប់ពីធ្វើការប្រកួតតាំងពីថ្ងៃទី៦ ខែឧសភា។ ជាលទ្ធផលក្រុមអត្តពលិកវ៉ូវីណាមកម្ពុជាទទួលបានមេដាយច្រើនជាងគេគឺមាស១០ ប្រាក់៨ និងសំរឹទ្ធ៩ សរុប២៧គ្រឿងក្នុងចំណោមវិញ្ញាសាទាំងអស់៣០។

លេខ២បានទៅវៀតណាមដែលបានឈ្នះមេដាយមាស៧ ប្រាក់១២ និងសំរឹទ្ធ១, លេខ៣បានទៅក្រុមថៃដែលឈ្នះមេដាយមាស៥ ប្រាក់៣ និងសំរឹទ្ធ៨។ មីយ៉ាន់ម៉ាលេខ៤បានមេដាយមាស៤ ប្រាក់៣ និងសំរឹទ្ធ១៧ ខណៈឥណ្ឌូណេស៊ីលេខ៥បានមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ១៤។ ឡាវលេខ៦បានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៥ ហើយចុងក្រោយហ្វីលីពីនមេដាយប្រាក់២ និងសំរឹទ្ធ៦។
កីឡាវ៉វីណាមត្រូវបានដាក់បញ្ចូលក្នុងកីឡាស៊ីហ្គេម លើកដំបូងកាលពីឆ្នាំ២០១១។ ពេលនោះកម្ពុជាក៏បានបញ្ជូនអត្តពលិកចូលរួមប្រកួតដោយឈ្នះបានមេដាយមាស២គ្រឿង ប្រាក់៧គ្រឿង និងសំរឹទ្ធ៨ និងលើកទី២ ឆ្នាំ០១៣ដែលពេលនោះកម្ពុជាឈ្នះមេដាយមាស២គ្រឿងប៉ុណ្ណោះ។ ស៊ីហ្គេម ២០២១ នៅប្រទេសវៀតណាម កម្ពុជាឈ្នះមេដាយមាស៣ ប្រាក់២ និងសំរឹទ្ធ៩។

សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះ ក្រុមអត្តពលិកវ៉ូវីណាមកម្ពុជាឈរចំណាត់ថ្នាក់លេខ១ក្នុងតារាងមេដាយមាស បន្ទាប់ពីឈ្នះមេដាយមាស១០គ្រឿង ប្រាក់៨គ្រឿង និងសំរឹទ្ធ៩គ្រឿង។
មេដាយមាសទាំង១០គ្រឿងរបស់កីឡាវ៉ូវីណាមកម្ពុជាមានដូចខាងក្រោម៖
- កីឡាករ អេ អាំម៉ារីន ភូថង ឈ្នះមេដាយមាស វិញ្ញាសាទម្ងន់៦៥គក
- កីឡាករ សៀន ចាន់នុត ឈ្នះមេដាយមាស វិញ្ញាសាសម្តែងឯកត្តជន
- កីឡាករ លី បូរ៉ាមី ឈ្នះមេដាយមាស វិញ្ញាសាសម្តែងទ្វារ៥ឯកត្តជន
- កីឡាករ លី បូរ៉ាមី ឈ្នះមេដាយមាស វិញ្ញាសាសម្តែងឯកត្តជន
- កីឡាករ អ៉ិម ឡាងឆុង, លី បូរ៉ាមី, ម៉ែន សុវិច្ឆិកា, មិត្ត សារី និង នី ទីហ្សា ឈ្នះមេដាយមាស វិញ្ញាសាសម្តែងដាវក្រុមបុរស
- កីឡាការិនី ប៉ាល់ ឆរស្មី ឈ្នះមេដាយមាស វិញ្ញាសាសម្តែងកាំបិតនារីឯកត្តជន
- កីឡាការិនី ពៅ សុខា និង សឿ ច័ន្ទលក្ខិណា វិញ្ញាសាសម្តែងដាវគូនារី
- កីឡាការិនី ប៉ាល់ ឆរស្មី ឈ្នះមេដាយមាស វិញ្ញាសាសម្តែងដាវនារីឯកត្តជន
- កីឡាការិនី ពៅ សុខា, ប៉ាល់ ឆរស្មី, សឿ ច័ន្ទលក្ខិណា, សុខ ស៊ីដានុត និង សុខ សុភី ឈ្នះមេដាយមាស វិញ្ញាសាសម្តែងដាវក្រុមនារី
- អត្តពលិក ខុន ច័ន្ទសុភ័ក្រនាថ, មិត្ត សុភ័ត្ត្រា, ប៉ាល់ ឆរស្មី, ពៅ សុខា, ប្រាក់ សុវណ្ណី និង សាន សុជាតិ ឈ្នះមេដាយមាស វិញ្ញាសាសម្តែងក្រុមបុរស-នារីការពារខ្លួន

អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ