កីឡា
ការតស៊ូរបស់អត្តពលិក ប៊ូ សំណាង រំជួលដល់បេះដូងឧកញ៉ា ស្រី ចាន់ថន អាណិតឧបត្ថម្ភ ៥លានរៀល
ភ្នំពេញ ៖ ដោយឃើញពីភាពតស៊ូ និងអត់ធ្មត់រត់ក្រោមដំណក់ទឹកភ្លៀង ទោះបីជាប់លេខក្រោយគេយ៉ាងណា ក៏ដោយនោះ អត្តពលិក ប៊ូ សំណាង បានអន្ទងចិត្តលោកឧកញ៉ា ស្រី ចាន់ថន ឱ្យចូលរួមឧបត្ថម្ភថវិកា ៥ លានរៀល ដល់រូបនាង។

លោកឧកញ៉ា ស្រី ចាន់ថន បានប្រកាសថា «ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពដោយការមើលឃើញ ពីកាតស៊ូរបស់ប្អូនស្រី ប៊ូ សំណាំង ដែលជាកីឡាការិនីរត់ប្រណាំងចម្ងាយម៥០០០ម៉ែត្រ ដែលគាត់មិន បានទទួលជ័យជំនះក៏ពិតមែនតែគាត់អាចយកបេះដូងមហាជនបានរាប់ម៉ឺននាក់»។
លោកកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ថា «ខ្ញុំបាទសូមប្រកាសថានឹងឧបត្ថម្ភថវិកាទៅប្អូនស្រីចំនួន៥លានរៀល ដើម្បីជាការលើកទឹកចិត្ត ដោយប្អូនស្រីមិនបានបោះបង់គោលដៅនោះទេទោះបីជាប្អូនស្រីរត់ដល់ គោលដៅក្រោយ គេក៏ដោយបងស្រឡាញ់ និងការតស៊ូរបស់ប្អូនស្រីណាស់សូមប្អូនស្រីប្រឹងប្រែងបន្ថែមទៀតសង្ឃឹមថាថ្ងៃណាមួយ ប្អូននឹងទទួលបានជ័យជម្នះ។ខ្មែរស្រឡាញ់ខ្មែរ ខ្មែរគាំទ្រខ្មែរ ខ្មែរលើកស្ទួយខ្មែរខ្មែរអាចធ្វើបាន»។
សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អត្តពលិកខ្មែរកញ្ញា ប៊ូ សំណា បានឆក់បេះដូងប្រជាពលរដ្ឋកម្ពុជាស្ទើគ្រប់រូប និងនៅជុំវិញពិភព លោក បន្ទាប់ពីសកម្មភាពរត់ចម្ងាយ៥០០០ម៉ែត្រ (៥គីឡូម៉ែត្រ)ក្រោមដំណក់ទឹកភ្លៀងទោះបីជាប់លេខក្រោយគេយ៉ាងណាក្តី ប៉ុន្តែភាពអត់ធ្មត់ព្យាយាមក្នុងនាមអត្តពលិកខ្មែម្នាក់មិនបោះ បង់ចោលការប្រកួតនោះឡើយ៕ អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង