Connect with us

កីឡា

លោក Honda បង្ហាញ​អារម្មណ៍ពិតក្នុងការដឹកនាំក្រុម​កម្ពុជាតាំងពីឆ្នាំ២០១៨

បានផុស

នៅ

លោក Keisuke Honda បាន​ចប់​ភារកិច្ច​ក្នុង​ការ​ដឹក​នាំ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ត្រឹម​យប់​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៣ បន្ទាប់ពី​​ U22 កម្ពុជា​ចាញ់​ឥណ្ឌូណេស៊ី ដោយ​លទ្ធផល ១-២ ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​កម្ពុជា​អស់​ឱកាស​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោល​ដៅ​សំខាន់​របស់​លោក​គឺ​ដឹក​នាំ​កម្ពុជា​ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ប៉ុន្តែ​​លទ្ធផល​មិន​បាន​ដូច​ការ​គ្រោង​ទុក​ឡើយ។ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ឧសភា​នេះ លោក Honda បាន​រៀបរាប់ពី​អារម្មណ៍​ពិត​ដែល​លោក​បាន​ដឹក​នាំ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០១៨​រហូត​ដល់​ពាក់​កណ្តាល​ឆ្នាំ​២០២៣​។

លោក​បាន​រៀប​រាប់​ថា ៖«អារុណ​សួស្តី! ដូច​បង​ប្អូន​ដឹង​ហើយ​ថា ការងារ​របស់​ខ្ញុំ​សម្រាប់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​បញ្ចប់​កាល​ពី​យប់​មិញ។ ខ្ញុំ​ចង់​ឲ្យ​​អ្នក​ទាំង​អស់​គ្នា​សប្បាយ​រីក​រាយ​ជា​មួយ​នឹង​លទ្ធផល​ល្អ​ប្រសើរ។ ប៉ុន្តែ​យើង​មិន​អាច​ធ្វើ​វា​បាន​ទេ។ ជីវិត​របស់​យើង​មិន​ដូច​​ការ​សន្យា​នោះ​ទេ ហើយការ​ពិត​​គឺ​ជា​អ្វី​ម្យ៉ាង​ដែល​ខ្ញុំ​ពិបាក​ទទួល​យក»។

លោក​បន្ត​ថា ៖«ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​រាល់​ដង​អីចឹង​សម្រាប់​ការងារ​របស់​ខ្ញុំ​តាំង​ពី​ឆ្នាំ​២០១៨។ ប៉ុន្តែ​​”អ្នក​គឺ​ជាថាមពល និង​ក្តីសង្ឃឹម​របស់​ខ្ញុំ”។ នោះ​ជា​មូលហេតុ​ដែល​ខ្ញុំ​បន្ត​ការងារ​រហូត​ដល់ទី​បញ្ចប់។ ខ្ញុំគ្មាន​អ្វី​ ក្រៅពី​អរគុណ​គ្រប់​បែប​យ៉ាង​សម្រាប់​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ។ អ្នក​ផ្តល់​ឲ្យ​ខ្ញុំ និង​កីឡាករ​ច្រើន​ណាស់។ ខ្ញុំពិត​ជា​មាន​មោទនភាព​ចំពោះ​អ្នក​ទាំង​​អស់​គ្នា​ណាស់។ ចុង​ក្រោយ ខ្ញុំ​ចង់​ប្រាប់​ពាក្យ​នេះ​ដល់​អ្នក​ថា “ត្រូវ​មាន​ក្តី​ស្រមៃ ហើយ​ដើរតាម​​ក្តី​ស្រមៃនោះ”៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

កងទ័ព​អ៊ីស្រាអែលប្រកាស​​​​ឈរជើង​​នៅ​ក្នុង​តំបន់​ហ្គាហ្សា លីបង់ និង​ស៊ីរី​ជាអចិន្ត្រៃយ៍

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

កូរ៉េ​ខាង​ជើង គំរាម​សងសឹក ក្រោយ​អាមេរិក​បញ្ជូនយន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅកូរ៉េ​ខាង​ត្បូង

កីឡា២៦ នាទីutes មុន

អបអរសាទរ​! ម្ចាស់​ជយលាភីប្រណាំង​រទេះគោ រទេះក្របី ​សេះ​ នៃ​ព្រឹត្តិការណ៍​សង្ក្រាន្ត​សៀមរាប​

ជីវិតកម្សាន្ដ៣១ នាទីutes មុន

ភរិយាកវី ស្វាយ សំអឿ រៀបរាប់ទាំងទឹកភ្នែក ខណៈមានជនឆ្លៀតឱកាសកេងថវិកាសប្បុរសជន ផ្តល់ជូនខ្លួន

សន្តិសុខសង្គម៣៨ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋនៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

Sokha Hotels

ព័ត៌មានពេញនិយម