កីឡា
អ្នកលេងរាល់ថ្ងៃ ដឹងទេតើ ប៊ូល មួយគ្រាប់ៗមានទម្ងន់ប៉ុន្មាន?
កីឡាប៉េតង់ ឬធម្មតាហៅថា កីឡាបោះប៊ូល ពេលលេងគេចែកចេញជា ២ ខាង ដោយក្នុងមួយខាងជាទូទៅមានកូនចំនួន ៦ គ្រាប់ ហើយសរុបចូលគ្នាស្មើ ១២ គ្រាប់ ខណៈចំពោះរបៀបលេងទៀតសោត ក៏មិនមានភាពស្មុគស្មាញអ្វីនោះទេ ពោលរាប់ពិន្ទុទៅតាមកូនប៊ូលដែលនៅជិតប៊ីជាងកូនរបស់គូប្រកួតរបស់យើង ។

ដូច្នេះធ្លាប់តែលេងខ្លួនឯង និងឃើញគេប្រកួត ប៉ុន្តែមានធ្លាប់ដឹងទេថាតើក្នុងប៊ូលមួយគ្រាប់ៗមានទម្ងន់ប៉ុន្មាន?
តាមពិតទៅ គ្រាប់ប៊ូលនីមួយៗ មានទម្ងន់ស្តង់ដាចន្លោះពី ៦៥០ ទៅ ៨០០ ក្រាម ។ ចំពោះទម្ងន់នេះដែរ គេនៅចែកចេញជា ២ ទៀត ដោយចាប់ពី ៧០០ ទៅ ៧៣០ ក្រាម សម្រាប់បុរសលេង ខណៈប៊ូលសម្រាប់មនុស្សស្រីវិញ មានទម្ងន់ចន្លោះពី ៦៨០ ទៅ ៧១០ ក្រាម ។

ដោយឡែក គ្រាប់ប៊ូលនេះ ក៏មានប្រភេទទម្ងន់សម្រាប់កុមារលេងផងដែរ ដោយមានទម្ងន់ត្រឹមតែ ៦០០ ក្រាមប៉ុណ្ណោះ សម្រាប់ក្មេងៗអាយុចាប់ពី ១១ ឆ្នាំ ។
គួរបញ្ជាក់ថា ការលេងប៊ូលនេះដែរ ប្រសិនបើក្រុមកីឡាករកីឡាការិនី ឬអ្នកលេងខាងណារកបាន ១៣ ពិន្ទុមុន នឹងក្លាយជាអ្នកទទួលបានជ័យជម្នះ ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ Obut

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៦ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៩ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា