Connect with us

កីឡា

មកស្គាល់អត្តពលិកគុនខ្មែរ១៤រូបឈ្នះមេដាយមាសស៊ីហ្គេមក្នុងនាមជាម្ចាស់ក្បាច់គុន

បានផុស

នៅ

ក្នុង​នាម​ជា​ម្ចាស់​ក្បាច់​គុន​អត្តសញ្ញាណ​ជាតិ​ កម្ពុជា​បាន​ដាក់​គុន​ខ្មែរ​ចំនួន​១៩​វិញ្ញាសា​​ក្នុង​កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ អត្តពលិកគុនខ្មែរ​ធ្វើបានល្អជាងគេ​ដោយ​បាន​ឈ្នះមេដាយមាសជូនជាតិ​១៤​គ្រឿង ឈរ​ចំណាត់​ថ្នាក់លេខ​១​ក្នុង​តារាង។

ថ្ងៃនេះ សារព័ត៌មានកម្ពុជាថ្មីសូមបង្ហាញអត្តពលិកគុនខ្មែរ​ទាំង​១៤រូបដែលបានដណ្តើមមេដាយមាសជូនជាតិ ក្នុងនាមជាម្ចាស់ក្បាច់គុន។

១. កីឡាករ ម៉ាប់ ធារ៉ា បាន​ឈ្នះកីឡាករវៀតណាម ដណ្តើមបានមេដាយមាស ក្នុងប្រភេទទម្ងន់៤៥គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. កីឡាករ​ ភុន ពិសិដ្ឋ បានឈ្នះកីឡាករវៀតណាម ដណ្តើមបានមេដាយមាស ក្នុងប្រភេទទម្ងន់៤៨កីឡូក្រាម។

៣. កីឡាករ ខាំ ខ្លានាង បានឈ្នះកីឡាករវៀតណាម ដណ្តើមបានមេដាយមាស ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម។

៤. កីឡាករ ហ៊ឹម គឹមរៀង បានផ្តួលកីឡាករឡាវឲ្យសន្លប់ ដណ្តើម​បាន​មេដាយមាស ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។

៥. កីឡាករ ឡៅ ចិត្រា បាន​ឈ្នះកីឡាករវៀតណាម ដណ្តើម​បាន​មេដាយ​មាស ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម។

៦. កីឡាការិនី មើយ ស៊ឹង បានឈ្នះ​មេដាយមាស កីឡាគុន​ខ្មែរ វិញ្ញាសាសម្តែងគុនគ្រូ។

៧. កីឡាករ កាន់ ម៉េងហុង ដណ្តើមបានមេដាយមាស សម្រាប់​វិញ្ញាសាសម្តែងគុនគ្រូ។

៨. កីឡាករ​ ឃួន ឡាំកូស៊ីន បានឈ្នះកីឡាករហ្វីលីពីន ដណ្តើមបានមេដាយមាស ក្នុងវិញ្ញាសាប្រភេទទម្ងន់៥៧គីឡូក្រាម។

៩. កីឡាករ ឈុត វ៉ាន់ថង (ឈុត សេរីវ៉ាន់ថង) បានឈ្នះកីឡាករឡាវ ដណ្តើមបានមេដាយមាស ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។

១០. កីឡាការិនី ទូច ចាន់វត្តី ដណ្តើមបានមេដាយមាស បន្ទាប់ពីយកឈ្នះកីឡាការិនីវៀតណាម ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។

១១. កីឡាករ ឃុន បូរ៉ា (ឃីម បូរ៉ា) ​បានឈ្នះកីឡាករឡាវ តាម​រយៈ​ការ​ផ្តួលឲ្យសន្លប់នៅទឹកទី១​ ដណ្តើមបានមេដាយមាស ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម។

១២. កីឡាករ ទិត សោភ័ណ្ឌ (រឿង សោភ័ណ្ឌ) បានក្លាយជាម្ចាស់មេដាយមាសដោយស្វ័យប្រវត្តិ​ ក្រោយកីឡាករវៀតណាមមានបញ្ហារបួសមិនអាចឡើងមកប្រកួតបាន ក្នុងប្រភេទទម្ងន់​៧១គីឡូក្រាម ។

១៣. កីឡាករ​ ឡៅ ចន្ទ្រា បានឈ្នះកីឡាករវៀតណាម ដណ្តើបានមេដាយមាសជូនជាតិ ក្នុងប្រភេទទម្ងន់ ៧៥គីឡូក្រាម។

១៤. កីឡាករ រុំ សំណាង (ព្រំ សំណាង) ដណ្តើមបានមេដាយមាស​ តាម​រយៈ​ការ​ឈ្នះកីឡាមីយ៉ាន់ម៉ា ក្នុងប្រភេទទម្ងន់៨១គីឡូក្រាម។

នេះជាជោគជ័យមួយសម្រាប់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះលើកទី១​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម និងជាម្ចាស់​ក្បាច់​គុន​អត្តសញ្ញាណ​ខ្មែរ ដែលទទួលបានមេដាយមាស១៤ ប្រាក់៣ និង​សំរឹទ្ធ​២៕

អត្ថបទ៖ ម៉ាលីស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៥ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម