កីឡា
កីឡាស៊ីហ្គេមចំនួន ៤ ដំណើរការដោយរលូននៅខេត្តសៀមរាប
ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ហៅកាត់ ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កំពុងប្រព្រឹត្តិទៅដោយរលូន។ ក្រៅពីរាជធានីភ្នំពេញ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ដនេះក៏កំពុងរៀបចំនៅតំបន់រមណីយដ្ឋានអង្គរ។

តួយ៉ាង កីឡាចំនួន៤ ដែលរៀបចំនៅក្នុងខេត្តសៀមរាប ក៏ដូចជារមណីយដ្ឋានអង្គរ ក្នុងនោះរួមមាន កីឡាប្រណាំងកង់គួក កង់ភ្នំ (រៀបចំនៅតំបន់ភ្នំគូលែន) រត់ម៉ារ៉ាតុន និងដើរប្រណាំង។

កីឡាប្រណាំងកង់គួក ត្រូវបានរៀបចំឡើងរយៈពេល ៣ថ្ងៃ នៅបរិវេណមុខប្រាសាទអង្គរវត្ត និងផ្លូវវង់ធំនៃ រមណីយដ្ឋានអង្គរ។ កីឡាករ កីឡាការិនីប្រទេសអាស៊ានបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដោយទទួលបានការគាំទ្រ និងអបអរពីសាធារណជន រួមទាំងភ្ញៀវទេសចរជាច្រើន។

គួរបញ្ជាក់ថា កីឡាប្រណាំងកង់គួកបុរស-នារី ធ្វើឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ខណៈដែលកីឡារត់ប្រណាំងម៉ារ៉ាតុន និងដើរប្រណាំង បានធ្វើឡើងកាលពីថ្ងៃទី៦ ខែឧសភា កន្លងទៅ៕


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?