កីឡា
ក្រុមបាល់ទាត់នារីកម្ពុជាប៉ះវៀតណាមយប់នេះដើម្បីកៅអីវគ្គផ្តាច់ព្រ័ត្រ
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជានឹងប្រកួតជាមួយក្រុមនារីជម្រើសជាតិវៀតណាមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ វេលាម៉ោង៧យប់នេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
មុនឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមនារីម្ចាស់ផ្ទះកម្ពុជាបានប្រកួតឈ្នះក្រុមនារីឡាវ ២-០, ឈ្នះនារីសិង្ហបុរី ១-០ និងចាញ់នារីថៃ ០-៣ ដើម្បីទទួលបាន៦ពិន្ទុ ឈរចំណាត់ថ្នាក់លេខ២ក្នុងពូល B។

ចំណែកក្រុមនារីវៀតណាម ក៏ឈ្នះ២ប្រកួត និងចាញ់១ប្រកួតដែរវគ្គសន្សំពិន្ទុក្នុងពូល A ដោយបានយកឈ្នះនារីម៉ាឡេស៊ី ៣-០, ឈ្នះនារីមីយ៉ាន់ម៉ា ៣-១ និងចាញ់ ហ្វីលីពីន ១-២ ប៉ុន្តែឈរលេខ១ក្នុងពូលដោយសារមានគ្រាប់បាល់ចំណេញច្រើនជាងមីយ៉ាន់ម៉ាដែលឈរលេខ២។
ក្រុមបាល់ទាត់នារីកម្ពុជាទើបត្រូវតែបានបង្កើតឡើងនាប៉ុន្មានឆ្នាំចុងក្រោយប៉ុណ្ណោះ និងមានបទពិសោធតិចតួចលើឆាកអន្តរជាតិ ប្រៀបធៀបនឹងក្រុមនារីវៀតណាមមានបទពិសោធលើឆាកអន្តរជាតិទាំងកម្រិតអាស៊ី និងជម្រុះជើងឯកពិភពលោក។
ក្នុងប្រវត្តិ ក្រុមនារីកម្ពុជាធ្លាប់ប្រកួតជាមួយក្រុមនារីវៀតណាម៣ដង ប៉ុន្តែមិនធ្លាប់ឈ្នះ ឬស៊ុតចូលវៀតណាមឡើយ។ ឆ្នាំ២០២២ ក្រុមនារីកម្ពុជាបានចាញ់នារីវៀតណាមដោយលទ្ធផល ០-៣ ក្នុងការប្រកួត AFF Championship។
ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ក្រុមនារីកម្ពុជាបានចាញ់ក្រុមនារីវៀតណាមដោយលទ្ធផល ០-៧ វគ្គសន្សំពិន្ទុក្នុងពូល និងឆ្នាំ២០១៩ នារីកម្ពុជាចាញ់នារីវៀតណាម ០-១០ ក្នុងការប្រកួតជើងឯក AFF Championship។

ស្ថិតិប្រកួត៥លើកចុងក្រោយរបស់ក្រុមទាំងពីរគឺ កម្ពុជាឈ្នះ៣ប្រកួត និងចាញ់២ប្រកួត ខណៈនារីវៀតណាមឈ្នះ៤ប្រកួត និងចាញ់១។
ប្រសិនបើក្រុមនារីកម្ពុជាចាញ់ក្រុមនារីវៀតណាមយប់នេះហាក់ដូចជារឿងធម្មតា ដោយសារក្រុមនារីវៀតណាមជាជើងខ្លាំងតំបន់អាស៊ាន និងជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំចាស់។ ផ្ទុយទៅវិញ ប្រសិនបើក្រុមនារីកម្ពុជាអាចយកឈ្នះនារីវៀតណាមបាននោះ រឿងភ្ញាក់ផ្អើលច្រើននឹងកើតឡើងសម្រាប់បាល់ទាត់នារីកម្ពុជា៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់