កីឡា
ក្រុមបាល់បោះកម្ពុជាកំពុងបោះជំហានទៅរកមេដាយទី២
ក្រុមបាល់បោះជម្រើសជាតិកម្ពុជាកំពុងធ្វើបានយ៉ាងល្អសម្រាប់វិញ្ញាសា៥ទល់៥វគ្គសន្សំពិន្ទុក្នុងពូល A ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ បន្ទាប់ពីបានឈ្នះមេដាយមាសលើកដំបូងក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម លើវិញ្ញាសា៣ទល់៣។

ការប្រកួតសន្សំពិន្ទុក្នុងពូលវិញ្ញាសា៥ទល់៥ ក្រុមកម្ពុជាបានឆ្លងកាត់ការប្រកួត២លើកដោយឈ្នះទាំងពីរលើកគឺឈ្នះសិង្ហបុរីដោយលទ្ធផល ៨៥-៦០ កាលពីថ្ងៃទី៩ ខែឧសភា និងបន្តឈ្នះហ្វីលីពីនដោយពិន្ទុ ៧៩-៦៨ កាលពីថ្ងៃទី១១ ខែឧសភា ដើម្បីឈរលើកំពូលតារាងពូល A។
នៅថ្ងៃទី១៣ ខែឧសភា ក្រុមកម្ពុជានឹងប្រកួតសន្សំពិន្ទុចុងក្រោយជាមួយម៉ាឡេស៊ី វេលាម៉ោង៥ល្ងាច នៅទីលានដំរី ក្នុងពហកីឡដ្ឋានជាតិមរតកតេជោ ខណៈហ្វីលីពីនប្រកួតជាមួយសិង្ហបុរី វេលាម៉ោង១រសៀល។

ដូច្នេះក្រុមបាល់បោះកម្ពុជាកំពុងបោះជំហានទៅវគ្គមេដាយនៃវគ្គ៤ក្រុមចុងក្រោយ និងរំពឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រទៀត។
ចំណែកនៅពូល B ទើបតែឆ្លងកាត់១ប្រកួតម្នាក់ប៉ុណ្ណោះក្នុងចំណោមក្រុមទាំង៤។ មួយប្រកួតកន្លងមក ឥណ្ឌូណេស៊ី ឈរលេខ១ បន្ទាប់ពីឈ្នះឡាវ ១៤១-៣៧ និងថៃឈរលេខ២ បន្ទាប់ពីបានឈ្នះវៀតណាម ១០៤-៦៣។
នៅថ្ងៃទី១២ ខែឧសភានេះគឺជាការប្រកួតលើកទី២ ក្នុងពូល ដែលថៃប្រកួតជាមួយឡាវ វេលាម៉ោង១១ថ្ងៃត្រង់ និង វៀតណាម ប្រកួតជាមួយ ឥណ្ឌូណេស៊ី វេលាម៉ោង៥ល្ងាច។

រហូតដល់ពេលនេះ ក្រុមកីឡាករបាល់បោះកម្ពុជាបានឈ្នះមេដាយមាសវិញ្ញាសា៣ទល់៣ និងក្រុមកីឡាការិនីបាល់បោះវៀតណាមបានឈ្នះមេដាយមាស វិញ្ញាសា៣ទល់៣ ខណៈក្រុមខ្លាំងតែងតែឈ្នះមេដាយមាសគឺហ្វីលីពីនទទួលបានមេដាយប្រាក់វិញ្ញាសា៣ទល់៣ទាំងបុរស និងនារី ហើយថៃឈ្នះមេដាយសំរឹទ្ធបុរស៣ទល់៣ និងឥណ្ឌូណេស៊ីឈ្នះមេដាយសំរឹទ្ធនារី៣ទល់៣៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?