កីឡា
ថ្ងៃនេះជើងខ្លាំង ឈឿង ល្វៃ ប្រកួតជាមួយកីឡាករឡាវ
កីឡាករ ឈឿង ល្វៃ ស្ថិតក្នុងចំណោម កីឡាករ កីឡាការិនីកម្ពុជា៦រូបដែលត្រូវចាប់ផ្តើមប្រកួតឃីកបុកស៊ីងពីថ្ងៃទី១៣ ខែឧសភានេះហើយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅសង្វៀនអគារដំរី ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។

ឈឿង ល្វៃ ជាតារាសំណព្វចិត្តសម្រាប់អ្នកគាំទ្រគុនខ្មែរដែលរូបគេជាក្តីសង្ឃឹមម្នាក់ក្នុងចំណោមអត្តពលិកឃីកបុកស៊ីងដែលអាចទទួលបានមេដាយជូនជាតិ។ កាលស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម រូបគេបានឈ្នះមេដាយប្រាក់ ហើយលើកទី៣២នេះរំពឹងទទួលបានមេដាយជូនជាតិទៀត។
ខាងក្រោមជាសមាសភាពអត្តពលិកកកម្ពុជាដែលត្រូវប្រកួតវគ្គជម្រុះថ្ងៃទី១៣ ខែឧសភានេះ។
- កីឡាការិនី ចាន់ វិច្ឆិកា ប្រកួតជាមួយកីឡាការិនីថៃ Phalakan Paweena ទម្ងន់៥០គក
- កីឡាករ ម៉េត បូរិន ប្រកួតជាមួយកីឡាករថៃ Mangkorn Alexandre ទម្ងន់៦៣គក
- កីឡាការិនី អៀន ស៊ីផាន ប្រកួតជាមួយកីឡាការិនីឥណ្ឌូណេស៊ី Rewade Paula ទម្ងន់៤៨គក
- កីឡាករ វន គឹមចេង ប្រកួតជាមួយកីឡាករហ្វីលីពីន Manzano Mikko ទម្ងន់៥៤គក
- កីឡាករ ឈឿង ល្វៃ ប្រកួតជាមួយកីឡាករឡាវ Anong Teunchleun ទម្ងន់៧១គក
- កីឡាការិនី នៅ ស្រីពៅ ប្រកួតជាមួយកីឡាការិនីហ្វីលីពីន Decena Claudine ទម្ងន់៥២គក
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?