កីឡា
លោក Honda ចង់ដឹកនាំថៃ និងប្រទេសមួយចំនួនទៀតដែលចង់ទៅ World Cup 2026
អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Keisuke Honda ចាប់អារម្មណ៍ដឹកនាំក្រុមជម្រើសជាតិជាច្រើនដែលចង់បានកៅអីជើងឯកបាល់ទាត់ពិភពលោកឆ្នាំ២០២៦។

លោក Honda បានទម្លាយឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែឧសភានេះថា ៖«ក្នុងនាមជាគ្រូបង្វឹកម្នាក់ ខ្ញុំចាប់អារម្មណ៍ដឹកនាំប្រទេសអូម៉ង់ នូវែលសេឡង់ អារ៉ាប់រួម ថៃ និងប្រទេសមួយចំនួនទៀតដែលចង់ទៅលេងជើងឯកពិភពលោក (World Cup) ឆ្នាំ២០២៦»។

លោក Honda ទើបតែបានចាកចេញពីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាកាលពីប៉ុន្មានថ្ងៃមុននេះទេ បន្ទាប់ពីចប់ភារកិច្ច និងដឹកនាំក្រុម U22 កម្ពុជាមិនបានទទួលជោគជ័យក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២។ លោកបានដឹកនាំក្រុមជម្រើសជាតិកម្ពុជារយៈពេល៥ឆ្នាំពោលគឺចាប់តាំងពីឆ្នាំ២០១៨ ហើយពេលនេះទំនេរដែលជាឱកាសប្រទេសផ្សេងៗចង់បានលោកទៅដឹកនាំ។ ជាពិសេសនៅតំបន់អាស៊ីដែលមានកៅអីច្រើនទៅជុំផ្តាច់ព្រ័ត្រជើងឯកពិភពលោកនាឆ្នាំ២០២៦៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៩ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម