កីឡា
កីឡាការិនីវៀតណាម ទទួលបានមេដាយមាស លើវិញ្ញាសាកង់គួកផ្នែកនារី ចម្ងាយជាង១០០គីឡូម៉ែត្រ
សៀមរាប៖ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ លើវិញ្ញាសាកង់គួកនារី ថ្ងៃទី៣ ដែលមានចម្ងាយផ្លូវ ១០០,៤គីឡូម៉ែត្រ នៅតំបន់ឧទ្យានប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងតំបន់វង់ធំ ក្នុងខេត្តសៀមរាប ដែលបានចាប់ផ្ដើមដំណើរការ នៅវេលាម៉ោង៩ ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ចប់ដោយជោគជ័យហើយ ខណៈដែលការប្រកួតកង់គួកនាពេលនេះ គឺ មានកីឡាការិនីចូលរួម ចំនួន២៩រូប មកពីប្រទេសចំនួន៧ រួមមាន ៖ ៖ ប្រទេសកម្ពុជា , វៀតណាម , ថៃ , ម៉ាឡេស៊ី , ហ្វីលីពីន , ឥណ្ឌូនេស៊ី និង ប្រទេសសឹង្ហបុរី។

ក្រោយពីការប្រកួតដ៏ស្វិតស្វាញអស់ជាច្រើនម៉ោងរួចមក ជាលទ្ធផលគឺ កីឡាការិនីមកពីប្រទេសវៀតណាម ទទួលជ័យលាភី មេដាយមាស , កីឡាការិនីមកពីប្រទេសថៃ ទទួលជ័យលាភី មេដាយប្រាក់ និងកីឡាការិនីមកពីប្រទេសម៉ាឡេស៊ីទទួលជ័យលាភី មេដាយសំរិទ្ធ ។
សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមលើវិញ្ញាកង់គួកនេះ ធ្វើឡើងមានរយ:ពេលបីថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ដោយនៅថ្ងៃប្រកួតទីបី គឺជាថ្ងៃបញ្ចប់ការប្រកួតប្រភេទកីឡាទោចក្រយាន និងប្រភេទកីឡាអត្តពលកម្ម នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តឡើងនៅតំបន់ឧទ្យានប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន តំបន់វង់ធំ និងនៅតំបន់ឧទ្យាជាតិភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី ក្នុងអំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
អត្ថបទ៖ គឿន វេត



-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?