កីឡា
វីរកីឡាការិនី ស៊ន សៀវម៉ី និងនារីខ្មែរ-អាមេរិក Casandre ប្រកួតថ្ងៃនេះ
កីឡាការិនីតេក្វាន់ដូឆ្នើមជម្រើសជាតិកម្ពុជា ស៊ន សៀវម៉ី និងកីឡាការិនីខ្មែរ-អាមេរិក Casandre Nicol Tubbs ត្រូវប្រកួតថ្ងៃនេះនៅ OCIC ជ្រោយចង្វារ បន្ទាប់ពីមិត្តរួមក្រុមមួយចំនួនបានប្រកួតរយៈពេល២ថ្ងៃក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
រហូតដល់ពេលនេះ មានកីឡាករ កីឡាការិនីតេក្វាន់ដូកម្ពុជាជាច្រើនរូបបានប្រកួតទាំងវិញ្ញាសាសម្តែង និងប្រយុទ្ធ។ ក្នុងនោះ ក្រុមកីឡាតេក្វាន់ដូកម្ពុជាឈ្នះមេដាយប្រាក់២គ្រឿង និងមេដាសំរឹទ្ធ៦គ្រឿង។

សម្រាប់ថ្ងៃនេះ កីឡាករ និងកីឡាការិនីជាច្រើនទៀតដែលត្រូវប្រកួតដើម្បីស្វែងរកមេដាយជូនជាតិ។ កីឡាការិនីឆ្នើម ស៊ន សៀវម៉ី ត្រូវប្រកួតក្នុងប្រភេទទម្ងន់+៧៣គីឡូក្រាមដែលជាក្តីសង្ឃឹមរបស់កម្ពុជាក្នុងការទទួលបានមេដាយ ប៉ុន្តែវីរកីឡាការិនីឆ្នើមរូបនេះបានសម្រាកប៉ុន្មានឆ្នាំហើយ ដូច្នេះការវិលត្រឡប់មកវិញអាចមិនមានសមត្ថភាពគ្រប់គ្រាន់ដូចពីមុន។
កីឡាការិនីខ្មែរមកពីសហរដ្ឋអាមេរិក Casandre Nicol Tubbs បានដាក់គោលដៅរកឲ្យបានមេដាយមាសជូនកម្ពុជា បន្ទាប់ពីធ្លាប់ឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ២រួចហើយក្នុងកីឡាស៊ីហ្គេម។ កីឡាការិនីរូបនេះប្រកួតក្នុងប្រភេទទម្ងន់+៦៧គីឡូក្រាម។
ខាងក្រោមជាមេដាយដែលតេក្វាន់ដូកម្ពុជាទទួលបានគិតត្រឹមថ្ងៃទី១៣ ខែឧសភា
- កីឡាការិនី វឿន ស៊ីថា មេដាយប្រាក់១
- កីឡាការិនី ឈឿង អាលីហ្សា មេដាយប្រាក់១
- កីឡាករ ឆន គីមហាក់ មេដាយសំរឹទ្ធ១
- កីឡាការិនី ម៉ាង កន្នីធីតា មេដាយសំរឹទ្ធ១
- អត្តពលិក ឈឿង លីណា, ជុន សុវណ្ណ, កាង ឡាងឈុន, កែវ មុន្នី និង ណាង វណ្ណៈ មេដាយសំរឹទ្ធ១
- កីឡាករ មាន ស៊ូសាយិត មេដាយសំរឹទ្ធ១
- កីឡាករ ភូ ស៊ូចេង មេដាយសំរឹទ្ធ១
- កីឡាការិនី ចេង ប៊ុណ្ណា មេដាយសំរឹទ្ធ១
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?