Connect with us

កីឡា

ក្រុម​បាល់ទះ​វិសាខា និង ក្រសួងមហាផ្ទៃ សុទ្ធតែ​ឈ្នះ​នៅ​ថ្ងៃ​បើកឆាក

បានផុស

នៅ

ក្រុម​បាល់ទះ​វិសាខា និង​ក្រុម​ក្រសួងមហាផ្ទៃ សុទ្ធតែ​ទទួល​បាន​ជ័យជម្នះ នៅ​ក្នុង​ថ្ងៃ​បើកឆាក នៃ​ការប្រកួត​បាល់ទះ​មិត្តភាព​អបអរសាទរ​« ទិវា​ជ័យជម្នះ​៧​មករា​» កាលពី​ល្ងាច​ថ្ងៃ​ទី​២០ ខែ​មករា នាទី​លាន​បាល់ទះ​វិសាខា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងមហាផ្ទៃ បាន​យកឈ្នះ​លើ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស ដោយ​លទ្ធផល​៣​ទល់​២ ដែល​ក្នុង​សិត​ដំបូង​ឈ្នះ​ពិន្ទុ​២៥-១៧ ,​សិត​ទី​២​ចាញ់​ពិន្ទុ ២៨-៣០ ,​សិត​ទី​៣ ចាញ់​ពិន្ទុ​១១-២៥,​សិត​ទី​៤​ឈ្នះ​ពិន្ទុ ២៥-២៣ និង​សិត​ទី​៥​ឈ្នះ​ពិន្ទុ ១៦-១៤។ ចំណែក​ក្រុម​បាល់ទះ​វិសាខា​វិញ បាន​យកឈ្នះ​លើ​ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣ ដោយ​លទ្ធផល​៣​សិត​០ ដែល​សិត​ទី​១​ឈ្នះ​ពិន្ទុ​២៥-២២ សិត​ទី​២​ពិន្ទុ ២៥-២១ និង​សិត​ទី​៣​ពិន្ទុ ២៥-១៦។ ឆ្លងតាម​លទ្ធផល​នេះ ក្រសួងមហាផ្ទៃ ទទួល​បាន ២ ពិន្ទុ និង ក្រុម​វិសាខា ទទួល​បាន ៣​ពិន្ទុ​ពេញ ក្នុង​តារាង​ចំណាត់ថ្នាក់​ថ្ងៃ​ទី​១។

​សូម​បញ្ជាក់​ថា ពានរង្វាន់​បាល់ទះ​មិត្តភាព​អបអរសាទរ «​ទិវា​ជ័យជម្នះ​៧​មករា​» ដែល រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា សហការ​ជាមួយ​ក្រុមហ៊ុន Forward មាន​ក្រុម ចូលរួម​ចំនួន ៥ រួមមាន ក្លិប​បាល់ ទះ វិសាខា​, ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៣, ក្លិប​បញ្ជាការដ្ឋាន​អង្គរក្ស , ក្លិប​ក្រសួងមហាផ្ទៃ និង ក្លិប​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។ ចំពោះ​រូបមន្ត​ប្រកួត​នេះ គឺ​វិលជុំ​ដើម្បី​សន្សំ​ពិន្ទុ ហើយ​ក្រុម​ណា​មាន​ពិន្ទុ​ខ្ពស់ នឹង​ឈ្នះ​គ្រង​ជើងឯក​ពានរង្វាន់​បាល់ទះ​មិត្តភាព​ខាងលើ​។

​លោក ទែន ឡ​ន ប្រធាន​គណៈកម្មការ​បច្ចេកទេស​រៀបចំ​ការប្រកួត បាន​ឲ្យ​ដឹងថា ក្រុម​នីមួយៗ​ត្រូវ​ជួប​គ្នា​ចំនួន​មួយដង ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​លើ​គេ​ឈរ​លេខ​១ គឺជា​ក្រុម​ជើងឯក។​ ចំពោះ​ការ​គិត​ពិន្ទុ​ឈ្នះ គឺ​ឈ្នះ​៣-០ ទទួល​បាន​៣​ពិន្ទុ ,​ឈ្នះ ៣-១ ទទួល​បាន​៣​ពិន្ទុ និង​ឈ្នះ​៣-២ ទទួលបាន ២ ពិន្ទុ ។ ចំណែក​ការ​គិត​ពិន្ទុ​ចាញ់ គឺ​ចាញ់​០-៣ ទទួល​បាន​០​ពិន្ទុ ,​ចាញ់ ១-៣ ទទួលបាន​០​ពិន្ទុ ចាញ់ ២-៣ ទទួល​បាន ១​ពិន្ទុ​។ ក្នុងករណី​ដែល​ពិន្ទុ​ស្មើគ្នា មាន​ចំនួន ២ ក្រុម ឬ ច្រើន​ក្រុម ត្រូវ​អនុវត្ត​តាម​បញ្ជា​នៃ​ការប្រកួត​របស់​សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ​(FIVB) ដូចជា​ការចែក​សិត និង​ការចែក​ពិន្ទុ ហើយ​បើ​សិន​ចំនួន​គ្រាប់​បាល់​ឈ្នះ​សរុប​ចែក​ចំនួន​គ្រាប់​បាល់​ចាញ់​សរុប​នៅ​ស្មើគ្នា​ទៀត ត្រូវ​គិត​លើ​លទ្ធផល​ជួបគ្នា​(Head to Head) ៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖​ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បង្ហាញ​ព្រឹត្តិការណ៍​ធំៗ​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម