Connect with us

កីឡា

កីឡាកម្ពុជា​៧ប្រភេទបានបង្កើត​កំណត់ត្រា​ឈ្នះមេដាយមាសស៊ីហ្គេមលើកដំបូង

បានផុស

នៅ

កីឡា​កម្ពុជា​៧​ប្រភេទ​គឺ​បាល់បោះ សូ​ហ្វ​តិ​ន្នី​ស គ្រី​ឃី​ត ទ្រី​យ៉ា​ត្លុង អត្តពលកម្ម ហែលទឹក និង​អេឡិចត្រូនិក​ សុទ្ធ​តែ​បាន​​បង្កើត​​កំណត់ត្រា​ជា​ប្រវត្តិ​សាស្ត្រក្នុង​ការ​​ឈ្នះ​​មេដាយមាសជា​លើកដំបូង​​​គិត​ចាប់​តាំង​ពី​ក្រោយ​សម័យ​សង្គ្រាម​ឆ្នាំ១៩៧៩ ក្នុង​កីឡា​ស៊ី​ហ្គេម​ លើក​ទី​៣២ ឆ្នាំ​២០២៣។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​បាន​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​ជាច្រើនលើក កីឡាបាល់បោះ ទ្រី​យ៉ា​ត្លុង និង​អេឡិចត្រូនិក​ មិន​ធ្លាប់​ឈ្នះ​មេដាយ​ណា​មួយ​ឡើយ​ ​សូម្បីតែ​មេដាយ​សំរឹទ្ធនោះ ប៉ុន្តែ​​ដណ្តើមបាន​មេដាយមាសសម្រាប់​ស៊ី​ហ្គេម​ឆ្នាំ២០២៣។ ជា​មួយ​គ្នា​នេះ ​ក្រុម​សូ​ហ្វ​តិ​ន្នី​ស ដែល​ធ្លាប់តែ​ដណ្តើមបាន​ត្រឹម​មេ​ដាយ​សំរឹទ្ធ​នោះ ក៏អាច​រក​បាន​មេដាយ​មាស​​​ជូន​ប្រទេសជាតិ​​ដែរ។​

ឯការដណ្តើមមេដាយមាសជូនជាតិជាដំបូង សម្រាប់​កីឡាអត្តពលកម្ម ​លើ​វិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ ផ្នែកបុរស ធ្វើបានដោយកីឡាករ ឈុន ប៊ុនថន គឺជាសមិទ្ធផលមេដាយដំបូង ដែលកម្ពុជាទទួលបាន ចាប់តាំងពីប្រទេសកម្ពុជាបានចូលរួម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម រាប់ចាប់តាំងពីក្រោយថ្ងៃរំដោះ ក្នុងឆ្នាំ១៩៧៩មក។

ចំណែកមេដាយមាសជាដំបូងមួយទៀត គឺជ័យជម្នះបានពីការប្រកួតលើវិញ្ញាសាហែលទឹក​ពាក់​ជើង​ទា ៤០០ម៉ែត្រ ធ្វើបានសម្រេច​​ដោយកីឡាការិនី កាំង មុយនីន។

សម្រាប់មេដាយមាសក្នុងប្រភេទកីឡាទ្រីយ៉ាត្លុងវិញ យកបាន​​មេដាយមាស ១គ្រឿង ដោយកីឡាការិនី​កម្ពុជា ម៉​ហ្គ​ត មរកតហ្គា​រ៉ា​ប៊ី​ឌៀ​ន លើ​វិញ្ញាសា អា​គ័​រ​ត្លុង Aquathlon នារី (​ហែល​ទឹក​៥០០​ម៉ែត្រ និង​រត់​២.៥​គីឡូម៉ែត្រ​) និង​មេដាយមាស ១គ្រឿងទៀត លើ​វិញ្ញាសា ទ្រី​យ៉ា​ត្លុង (​ហែល​ទឹក​៧៥០​ម៉ែត្រ ជិះ​កង់​២០​គីឡូម៉ែត្រ និង​រត់​៥​គីឡូម៉ែត្រ​)​។ ចំពោះសមិទ្ធផលនេះ​ តាមការអះអាងរបស់អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា គឺជាការ​បំបែក​កំណត់ត្រា​ ប្រវត្តិសាស្ត្រ​របស់​កម្ពុជា។ ការ​ឈ្នះ​បាន​មេដាយមាស​នេះ មិនមែនជា​រឿង​ចៃដន្យ​ទេ គឺជា​ការខិតខំ​ប្រឹងប្រែង​ខ្លាំងរបស់​ក្រុម​អត្ត​ព​លិ​ក។

បើងាកមកមើលពីក្រុម​ជម្រើស​ជាតិ​បាល់បោះ​បុរស​កម្ពុជា​ ដែល​តែងតែ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​ ក្នុង​​​ស៊ី​ហ្គេម​កន្លង​មក​​ ស្ទើរ​រាប់​ភ្លេច​នោះ បែរជា​បានឈ្នះ​មេដាយមាស​​សម្រាប់​ស៊ី​ហ្គេម​លើក​ទី​៣២ ក្នុង​ទឹកដី​ខ្លួនឯង បន្ទាប់ពី​យកឈ្នះ​​ក្រុម​ខ្លាំង​ហ្វីលីពីន ដោយ​លទ្ធផល​ ២០-១៥ ក្នុង​ការប្រកួត​នៅវគ្គផ្តាច់ព្រ័ត្រ​វិញ្ញាសា​បុរស​៣​ទល់​៣។​

​កីឡា E-Sport កម្ពុជា ដែលធ្លាប់តែបានត្រឹម​​វគ្គ​ជម្រុះ​សម្រាប់​ការ​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​ ២​លើក​កន្លងមក ខណៈ​ការ​ប្រកួត​ក្នុងនាម​ជាម្ចាស់ផ្ទះ​នៅលើកនេះ ​បាន​ឈ្នះបានមេដាយ​ចំនួន២គ្រឿង។ ១គ្រឿង​ដោយ​កីឡាករ​ សៅ រិ​ទ្ធ​ចេស្តា លើ​វិញ្ញាសា​ AK2 ឯកត្តជន និង១គ្រឿងទៀត​​រក​បាន​ដោយ​ក្រុម​បុរស​លើ​ប្រភេទ​កីឡា AK2 វិញ្ញាសា​ជា​ក្រុម ។

​ចំពោះកីឡាសូ​ហ្វ​តិ​ន្នី​ស​កម្ពុជាវិញ ​ពីមុន​ធ្លាប់តែ​ដណ្តើមបាន​ត្រឹម​មេដាយ​សំរឹទ្ធ​ទាំង​លំបាក ប៉ុន្តែនៅលើកនេះ បែរជា​បង្កើត​បានកំណត់​ត្រា​ពិសេស​មិន​ធ្លាប់មាន ក្នុងការ​ប្រកួត​វាយ​គូ​ចម្រុះដោយទទួលបាន មេដាយមាស។ ឯ​សហព័ន្ធ​កីឡា​គ្រី​ឃី​ត​កម្ពុជា ដែល​ទើបនឹង​បង្កើតឡើងដែរនោះ ក៏បាន​ចូលរួមបង្កើត​ប្រវត្តិសាស្ត្រ​ថ្មី ជូនជាតិផងដែរ ដោយយកបាន​មេដាយមាស​លើ​វិញ្ញាសា 50 Over៕

អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម