កីឡា
កីឡាចំបាប់កម្ពុជាឈ្នះមេដាយមាសស្របតាមគោលដៅកំណត់ក្នុងស៊ីហ្គេម
គិតត្រឹមរសៀលថ្ងៃទី១៥ ខែឧសភានេះ កីឡាចំបាប់ទទួលបានមេដាយមាសស្របតាមគោលដៅកំណត់ហើយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ថ្នាក់ដឹកនាំសហព័ន្ធកីឡាចំបាប់កម្ពុជា ដែលមានលោក ខេស៊ី បាណេត អនុប្រធានបានដាក់គោលដៅយកមេដាយមាសចំនួន៣គ្រឿងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដូច្នេះគិតត្រឹមព្រឹកថ្ងៃចន្ទ ទី១៥ ខែឧសភានេះ កីឡាចំបាប់កម្ពុជាបានឈ្នះមេដាយមាស៣គ្រឿងហើយ។
កីឡាករកូនកាត់ខ្មែរ-អ៉ីរ៉ង់ ស៊ូ បាលី បើកឆាកឈ្នះមេដាយមាស១គ្រឿងមុនគេសម្រាប់កីឡាចំបាប់កម្ពុជា វិញ្ញាសាទម្ងន់១៣០គីឡូក្រាម។ បន្ទាប់មកកីឡាករកាត់ខ្មែរ-អ៉ីរ៉ង់ ម៉ូ សារី បានឈ្នះមេដាយមាសក្នុងប្រភេទទម្ងន់៩៧គីឡូក្រាម។
នៅព្រឹកថ្ងៃចន្ទនេះ កីឡាការិនីកម្ពុជា ជា កញ្ញា បានឈ្នះមេដាយមាស១គ្រឿងលើប្រភេទទម្ងន់៧២គីឡូក្រាមដែលជាមេដាយមាសទី៣សម្រាប់ចំបាប់កម្ពុជា។
រហូតដល់ពេលនេះ កីឡាចំបាប់នៅមានវិញ្ញាសាជាច្រើនទៀតដែលត្រូវបន្តប្រកួតរហូតដល់ថ្ងៃទី១៦ ខែឧសភាស្អែកទើបចប់ ហើយកម្ពុជាសង្ឃឹមទទួលបានមេដាយបន្ថែមទៀត៕
អត្ថបទ៖ វីរបុត្រ
រូបថត៖ សហព័ន្ធកីឡាចំបាប់កម្ពុជា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៥ ម៉ោង ago
លោក សៅ សុខា បញ្ជាឲ្យឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ និងមន្ដ្រី២នាក់ ទៅសួរនាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្សយ៉ាងរង្គាលនៅថ្ងៃចូលឆ្នាំថ្មី ក្នុងប្រទេស ម៉ុងតេណេហ្គ្រោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
៥ស្រុកនៅថៃ ប្រកាសអាសន្ន ដាក់ចូលជាតំបន់ក្រហមដោយសារ ហានិភ័យជំងឺអាសន្នរោគ