កីឡា
ចាន់ វឌ្ឍនាកា លើកទឹកចិត្តកីឡាករដទៃទៀត ឲ្យខិតខំរៀនសូត្រ ទោះប្រឡូកវិស័យកីឡាក៏ដោយ
ចាន់ វឌ្ឍនាកា កីឡាករបាល់ទាត់ដ៏ឆ្នើមមួយរូបរបស់ប្រទេសកម្ពុជា បានលើកទឹកចិត្តដល់កីឡាករដទៃទៀត ពិសេសយុវជន ត្រូវតែខិតខំប្រឹងប្រែងសិក្សា រៀនសូត្រ បើទោះបីជាប្រឡូកក្នុងវិស័យកីឡាក៏ដោយ។ ការលើកទឹកចិត្តនេះ ស្របពេលដែលកីឡាករបាល់ទាត់ដ៏ឆ្នើមរូបនេះ បានទទួលសញ្ញាប័ត្រក្នុងថ្ងៃនេះ។

យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់កីឡាករបាល់ទាត់ ចាន់ វឌ្ឍនាកា ដែលបានផុសនៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ នេះ បានសរសេរថា លោកថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់គណៈអធិបតី ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម លោកគ្រូ អ្នកគ្រូ និងមហាជនទាំងអស់ នៅក្នុងពិធីប្រគល់សញ្ញាប័ត្រ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅថ្ងៃនេះ។

ក្នុងនាមជាកីឡាករមួយរូប លោក ចាន់ វឌ្ឍនាកា ពិតជាមានសេចក្ដីត្រេកអរយ៉ាងក្រៃលែង ដែលក្រៅពីវិស័យកីឡា លោកបានបញ្ចប់ការសិក្សាដោយជោគជ័យ និងមោទនភាព ដោយមានការចូលរួមជ្រោមជ្រែងពីអាណាព្យាបាល លោកឪពុក អ្នកម្ដាយរបស់លោក។ ក្នុងនោះ លោកក៏ធ្វើការអរគុណដល់លោកគ្រូអ្នកគ្រូទាំងអស់ ហើយកីឡាកររូបនេះ ប្ដេជ្ញានឹងយកចំណេះដឹងដែលបានរៀនសូត្រ ដើម្បីបម្រើជាប្រយោជន៍ដល់ប្រទេសជាតិ តាមរយៈការចូលរួមសកម្មភាពនានា។

កីឡាករ ចាន់ វឌ្ឍនាកា បានបន្ថែមថា «ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនកីឡាករដទៃទៀត ពិសេសយុវជន ត្រូវតែខិតខំប្រឹងប្រែងសិក្សា រៀនសូត្រ បើទោះបីជាយើងប្រឡូកក្នុងវិស័យកីឡាក៏ដោយ ព្រោះថា ក្រៅពីការលេងកីឡា ការសិក្សាគឺមានសារៈសំខាន់បំផុតក្នុងការជ្រោមជ្រែងទៅដល់ប្រទេសជាតិ ក្នុងនាមពួកយើងគឺជាទំពាំងស្នងឫស្សី»។

សូមជម្រាបថា ចាន់ វឌ្ឍនាការ ជាកីឡាករបាល់ទាត់អាជីពរបស់ កម្ពុជា ដែលដើរតួជាខ្សែប្រយុទ្ធជួរមុខឲ្យបឹងកេតអេហ្វស៊ី និងសម្រាប់ក្រុមជម្រើសជាតិកម្ពុជា។

ចាន់ វឌ្ឍនាការ ត្រូវបានគេស្គាល់ដោយសារល្បឿនជំនាញ និងសមត្ថភាព ក្នុងការស៊ុតបាល់ហ្វ្រីឃីក។ កីឡាករ ចាន់ វឌ្ឍនាការ ត្រូវបានអ្នកគាំទ្រចាត់ទុកជាកីឡាករបាល់ទាត់ឆ្នើមរបស់ប្រទេសកម្ពុជា៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?