Connect with us

កីឡា

កម្ពុជា​ទទួលបាន​ជោគជ័យលើស​គោលដៅ​កំណត់​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេមដំបូង

បានផុស

នៅ

ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​តំបន់​អាស៊ី​អាគ្នេយ៍ (ស៊ីហ្គេម) លើក​ទី​៣២ ឆ្នាំ​២០២៣​ បាន​បញ្ចប់​ការ​ប្រកួត​ទាំង​ស្រុង​​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ហើយ​នឹង​​រៀបចំ​ពិធី​បិទ​ជា​ផ្លូវ​ការ​នា​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​ឧសភា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នាម​ជា​ម្ចាស់​​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​ស៊ីហ្គេម​លើក​ដំបូង កម្ពុជា​បាន​ប្រកាស​តាំង​ពី​ដើម​ហើយ​ថា កម្ពុជា​បាន​​ដាក់​គោល​ដៅ​​យក​​ចំណាត់​ថ្នាក់​លេខ​៥​យ៉ាង​ខ្ពស់​បំផុត​ក្នុង​តារាង​​មេដាយ​ប្រទេស​​អាស៊ាន​ទាំង​១១ ប៉ុន្តែ​បន្ទាប់​ពី​ចប់​ការ​ប្រកួត​កាល​ពី​ម្សិល​មិញ កម្ពុជា​បាន​ឈរ​ចំណាត់​ថ្នាក់​លេខ​៤​​ដោយ​ទទួល​បាន​មេដាយ​មាស៨១​គ្រឿង ប្រាក់​៧៤​គ្រឿង និង​សំរឹទ្ធ​១២៧​គ្រឿង សរុប​២៨២​គ្រឿង។

លទ្ធផល​នេះ​ កម្ពុជា​ទទួល​បាន​ជោគជ័យ​​​លើស​ពី​ការ​គ្រោង​ទុក​ទាំង​មេដាយ​មាស​ ប្រាក់ សំរឹទ្ធ និង​​ចំណាត់​ថ្នាក់​​ ហើយ​ជា​ក៏​ជា​កំណត់​ត្រា​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​ដែល​កម្ពុជា​​រក​បាន​ចំនួន​មេដាយ​​ច្រើន​បំផុត​ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម។

ចំណាត់​ថ្នាក់​លេខ​៤​នេះ កម្ពុជា​ស្ថិត​នៅ​ពី​ក្រោម​ប្រទេស​ខ្លាំង​​​ដែល​មាន​ប្រជា​ជន​ច្រើន​គឺ​ឥណ្ឌូណេស៊ី​​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣។ ឥណ្ឌូណេស៊ី​​ទទួល​បាន​មេដាយ​មាស​​៨៧​គ្រឿង​ដែល​​​លើស​កម្ពុជា​​៦​គ្រឿង​​ ហើយ​មេដាយ​ប្រាក់​៨០​​ និង​សំរឹទ្ធ១០៩​ សរុប​២៧៦​គ្រឿង។ បើ​គិត​មេដាយ​សរុប​គឺកម្ពុជាទទួល​បាន​ច្រើន​ជាង​ឥណ្ឌូណេស៊ី។

ចំពោះ​ចំណាត់​ថ្នាក់​លេខ​១គឺ​បាន​ទៅ​ប្រទេស​វៀតណាម​ដែល​​រក​បាន​មេដាយ​មាស១៣៦ ប្រាក់​១០៥ និង​​សំរឹទ្ធ​១១៤ សរុប៣៥៥​គ្រឿង ខណៈ​លេខ​២​បាន​ទៅ​ប្រទេស​ថៃ​ដែល​បាន​ឈ្នះ​មេដាយ​មាស១០៨ ប្រាក់៩៦ និង​សំរឹទ្ធ១០៨ សរុប៣១២​គ្រឿង។​

ប្រទេស​ដែល​ស្ថិត​នៅ​កោម​កម្ពុជា​គឺ​លេខ​៥​ហ្វីលីពីន លេខ៦​សិង្ហបុរី លេខ៧​ម៉ាឡេស៊ី លេខ៨​មីយ៉ាន់ម៉ា លេខ​៩​ឡាវ លេខ​១០​ព្រុយណេ និង​លេខ​១១ទីម័រខាង​កើត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ២០ នាទីutes មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ២៦ នាទីutes មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២៨ នាទីutes មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ៣៤ នាទីutes មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម