កីឡា
Thiago បង្ហោះសារមួយ ក្រោយខ្សែការពារថៃ Jonathan គប់មេដាយទៅអ្នកគាំទ្រ
រឿងរ៉ាវដែលមិននឹកស្មានដល់នៃការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាបានកើតមានឡើង បន្ទាប់ពីក្រុមជម្រើសជាតិថៃបានប្រកួតចាញ់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីដោយលទ្ធផល ២-៥ ក្នុងការប្រកួតកីឡាបាល់ទាត់បុរសដណ្តើមមេដាយមាសស៊ីហ្គេម កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។
ដោយឡែកក្រោយការប្រកួតចប់មិនបានប៉ុន្មានផង ក្រុមទាំងពីរឈានដល់ប៉ះទង្គិចគ្នាក្នុងការប្រកួតនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ រវាងក្រុម U-22 ថៃ ជាមួយក្រុម U-22 ឥណ្ឌូនេសុី កាលពីយប់មិញ ដោយមានការវាយតប់គ្នា និងជាពិសេសមានកាតក្រហមដល់ទៅ ៧ និងកាតលឿង ១២ សម្រាប់ក្រុមទាំងសងខាង។
យ៉ាងណាមិញ ក្រោយសកម្មភាពហិង្សាបញ្ចប់ភ្លាមៗ ខ្សែការពារជម្រើសជាតិថៃ Jonathan Khemdee បានបោះមេដាយស៊ីហ្គេម ជាមួយវត្ថុអនុស្សាវរីយ៍ ទៅកាន់អ្នកគាំទ្របាល់ទាត់ដោយមិនសោកស្តាយ។ ភ្លាមៗនោះដែរ Thiago Texiera បានបញ្ចេញសារថាទៅកាន់ឃ្លិបនោះថា “វាជាការមិនគោរពដ៏ធំធេងសម្រាប់ពិភពកីឡា។ ជាឧទាហរណ៍ អត្តពលិកនេះត្រូវហាមឃាត់មិនឲ្យលេងកីឡានេះ។ ខ្ញុំសង្ឃឹមថាមន្ត្រីស៊ីហ្គេម និងជុំវិញពិភពលោក នឹងដោះស្រាយការប្រមាថបែបនេះ”។
សូមបញ្ចាក់ដែរថា ហេតុការណ៍ដែលឈានទៅដល់ការវាយតប់គ្នាកាន់តែតានតឹងខ្លាំង បន្ទាប់ពីជម្រើសជាតិថៃ៣រូបទទួលបានកាតក្រហមក្នុងទីលានគឺកីឡាករ Sophonwit Rakkin, Jonathan Khemdee និង Teerasak Pimai ហើយបានធ្វើឲ្យក្រុមជម្រើសជាតិថៃកាន់តែមានគ្នាតិចជាងមុនក្នុងទីលានប្រកួត៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃចេញសារសូមទោស និងបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធរកការពិតជាបន្ទាន់
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?