Connect with us

កីឡា

មកស្គាល់កីឡាករថៃ ដែលគប់ចោលមេដាយ និងតុក្កតាស៊ីហ្គេម ក្រោយប្រកួតចាញ់ ឥណ្ឌូណេស៊ី

បានផុស

នៅ

ប្រជាជនកម្ពុជា មិនពេញចិត្តទាល់តែសោះចំពោះអាកប្បកិរិយារបស់កីឡាករថៃ ដែលបានគប់តុក្កតា និងមេដាយប្រាក់ ទៅកាន់អ្នកគាំទ្រ ក្រោយការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្រស៊ីហ្គេម រវាងក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំថៃ ជាមួយ ឥណ្ឌូណេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថៃ បានប្រកួតចាញ់ឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៥-២ នៅម៉ោងបន្ថែម១៥នាទីពីរដង ហើយហេតុផលនៅពីក្រោយទង្វើរបស់ខ្សែការពារកូនកាត់រូបនេះ គឺដោយសារតែគាត់មិនពេញចិត្តនឹងការកាត់ក្តីរបស់អាជ្ញាកណ្តាល ក្នុងការប្រកួត។

កីឡាករថៃ រូបនេះ មានឈ្មោះ Jonathan Khemdee ពាក់អាវលេខ៤ កាន់តួនាទីជាខ្សែការពារកណ្តាល។ គាត់គឺជាកីឡាករបាល់ទាត់អាជីព បច្ចុប្បន្នលេងឲ្យក្លិប Ratchaburi ក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសថៃ។

Jonathan Khemdee

Khemdee កើតនៅថ្ងៃទី៩ខែឧសភាឆ្នាំ២០០២ ក្នុងខេត្ត សុរិន្ទ នៃប្រទេសថៃ ប៉ុន្តែធំធាត់ឡើងក្នុងប្រទេសដាណឺម៉ាក។ នៅថ្ងៃទី១០ខែមីនាឆ្នាំ២០២១ Khemdee បានបង្ហាញខ្លួនលើកដំបូងឲ្យក្លិប OB ក្នុងវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ ដាណឺម៉ាក ខាប់ ជាមួយក្លិប Midtjylland។

គាត់បានចុះកិច្ចសន្យាអាជីពលើកដំបូងរបស់ខ្លួន ជាមួយក្លិបនេះក្នុងខែកក្កដាឆ្នាំ២០២១។ នៅថ្ងៃទី១៥ខែតុលា ឆ្នាំ២០២១ Khemdee ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិថៃអាយុក្រោម២៣ឆ្នាំ សម្រាប់វគ្គជម្រុះ AFC U-23 Asian Cup ឆ្នាំ២០២២។

ហើយនៅថ្ងៃទី២១ខែមករាឆ្នាំ២០២៣ ក្លិប Ratchaburi បានប្រកាសទិញយក Khemdee ដោយធ្វើការបង្ហាញរូបគេ នៅចំពោះមុខអ្នកគាំទ្រនៅកីឡដ្ឋាន Dragon Solar Park៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Wiki

ចុចអាន៖ Thiago បង្ហោះសារមួយ ក្រោយខ្សែការពារថៃ Jonathan គប់មេដាយទៅអ្នកគាំទ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម