Connect with us

កីឡា

កីឡាករ Kickboxing ថៃ ដែលញ៉ិកញ៉ក់លើសង្វៀន ប៊ិះនឹងត្រូវដកចេញពីការប្រកួតស៊ីហ្គេមនៅ កម្ពុជា

បានផុស

នៅ

យោងសេចក្តីរាយការណ៍បញ្ចាក់មកថា លោក Jimmy ឬ​ Phikanesh Sukkin តាមពិតត្រូវសហព័ន្ធប្រដាល់​អាស៊ីហាម​មិនឲ្យឡើងសង្វៀន ខណៈអ្នកប្រដាល់ Kickboxing រូបនេះ​បញ្ចេញ​កាយវិការ LGBTQ+ លើសង្វៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវីដេអូឃ្លិបដែលបង្ហោះតាមបណ្ដាញសង្គមកន្លងមក Jimmy អត្តពលិក​ប្រដាល់ Kickboxing បាន​បង្ហាញ​សកម្មភាព​សប្បាយ​ចិត្ត​ ក្រោយ​ឈ្នះ​ការប្រកួត​ដោយ​ធ្វើ​កាយវិការ​អោន​ដើម្បី​អរគុណ​ទស្សនិកជន មុន​នឹង​ឱប​ដើម្បី​បង្ហាញ​ការ​គោរព​ចំពោះ​គូ​ប្រកួត​មក​ពី​ប្រទេស​វៀតណាម។

ថ្វីត្បិតតែ​ស្ទីល​រីករាយ​របស់ Jimmy ដែលបង្ហាញជាខ្លួន​គាត់ ហើយ​ត្រូវ​បានអ្នក​និយមលេង​អ៊ីនធឺណិត និង​អ្នកទស្សនាពេញចិត្ត​ក្ដី។ ប៉ុន្តែ​នៅ​ពី​ក្រោយ​ឆាកមានគេ​រាយការណ៍​ថា​គាត់​ត្រូវ​សហព័ន្ធ​ប្រដាល់​អាស៊ី​​ចេញ​បញ្ជា​ព្រមាន កុំឲ្យបង្ហាញ​ខ្លួន​បែប​នេះ​លើ​ឆាក​ម្ដង​ទៀតនិងចុះកិច្ចសន្យា​បញ្ជាក់​ជា​ភស្តុតាង​ផងដែរ។

ដោយសហព័ន្ធប្រដាល់សេរីអាស៊ី បញ្ជាក់ហេតុផលនៃការហាមឃាត់នោះថា ក្រុមវៀតណាម មិនសប្បាយចិត្តនឹង​អាកប្បកិរិយារបស់​ Jimmy ប៉ុន្តែលោក ខ្លួនឯងបានប្រឆាំងនឹង​ហើយសួរបកវិញថា “ខ្ញុំបានសួរទាំង​គ្រូបង្វឹក និង​អត្តពលិក​វៀតណាម។ ពួកគេ​មានភាព​រួសរាយរាក់ទាក់​ជាមួយខ្ញុំ។ គាត់មិនបាននិយាយអ្វីអំពីការសម្តែង​របស់ខ្ញុំទេ។ ពួកគេ​ក៏​សរសើរ​ស្នាដៃ​របស់​ខ្ញុំ​ដែរ ដូច្នេះ​ខ្ញុំ​ឆ្ងល់​ថា​អ្នក​ណា​មិន​និយាយ​ការ​ពិត?”។

ទោះយ៉ាងណាក៏ដោយ សមាគមកីឡាប្រដាល់ថៃ បាន​ចេញ​មុខ​បង្ហាញ​ជំហរ​ចំពោះ​ព្រឹត្តិការណ៍​នេះ ដោយ​បាន​ជម្រាប​ទៅ​សហព័ន្ធ​ថា បើ​មិន​អនុញ្ញាត​ឲ្យ​ Jimmy ប្រកួត​បន្ត អត្តពលិក​ប្រដាល់សេរីរបស់​ថៃ​ក៏នឹងមិនចូលរួមប្រកួតដូចគ្នា រហូត​ដល់ទីបំផុតសហព័ន្ធ​សម្រេច​អនុញ្ញាត​ឲ្យ​អ្នក​ប្រដាល់​រូប​នេះ បន្តប្រកួតរហូត​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ។

សូម​បញ្ជាក់​ដែរ​ថា​ Jimmy គឺ​ជាអ្នក​ខេត្ត Nakhon Si Thammarat ហើយក៏ជាអតីត​កីឡាករ​ការ៉ាតេ​យុវជន​ជម្រើស​ជាតិ​ថៃ​ទម្ងន់ ៥៥ គីឡូក្រាម ជាប់ចំណាត់ថ្នាក់ទី ១០ លើពិភពលោក មុនពេល​ដែល​លោក​ក្លាយជាអ្នក​ប្រដាល់​Kickboxing នាខែធ្នូ ឆ្នាំ ២០២២៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Nationtv

ចុចអាន៖Thiago បង្ហោះសារមួយ ក្រោយខ្សែការពារថៃ Jonathan គប់មេដាយទៅអ្នកគាំទ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម