កីឡា
អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជាខែក្រោយមាន១៤ប្រភេទកីឡា
ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅប្រទេសកម្ពុជានឹងចាប់ផ្តើមពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣ដែលមានកីឡាចំនួន១៤ប្រភេទគឺ១៣ប្រភេទប្រកួតដណ្តើមមេដាយជាផ្លូវការ និង១ប្រភេទទៀតជាការប្រកួតសម្តែង។

បន្ទាប់ពីការរៀបចំធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកដំបូងប្រកបដោយជោគជ័យ និងបង្កើតបានជាប្រវត្តិសាស្ត្រកាលពីពេលថ្មីៗនេះ កម្ពុជាចាប់ផ្តើមបង្កើតប្រវត្តិសាស្ត្របន្តទៀតគឺការរៀបចំកីឡាសម្រាប់ជនពិការដែលមានប្រទេសពីតំបន់អាស៊ានទាំង១១ចូលរួមប្រកួតប្រជែង។

លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២បានឲ្យដឹងថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកដំបូងនៅរាជធានីភ្នំពេញ គឺមានកីឡា១៣ប្រភេទ និងមានកីឡាអេឡិចត្រូនិកជាការប្រកួតសម្តែង។ រហូតដល់ពេលនេះបណ្តាប្រទេសអាស៊ានទាំង១១បានចុះឈ្មោះអត្តពលិក និងប្រតិភូរបស់ខ្លួនរួចរាល់ហើយគឺសរុបប្រមាណ២០០០នាក់ ខណៈម្ចាស់ផ្ទះកម្ពុជាបានត្រៀមអត្តពលិក២៣៦នាក់។

កីឡាទាំង១៤ប្រភេទរួមមាន
- កីឡាជនពិការ អត្តពលកម្ម
- កីឡាជនពិការ វាយសី
- កីឡាជនពិការ ប៊ូស្យា
- កីឡាជនពិការ អុក
- កីឡាជនពិការ បាល់បោះពិការភ្នែក
- កីឡាជនពិការ បាល់ទាត់ (ម្ខាង៧នាក់)
- កីឡាជនពិការ បាល់ទាត់ (ម្ខាង៥នាក់)
- កីឡាជនពិការ យូដូ
- កីឡាជនពិការ លើកទម្ងន់
- កីឡាជនពិការ ហែលទឹក
- កីឡាជនពិការ វាយកូនឃ្លីលើតុ
- កីឡាជនពិការ បាល់ទះអង្គុយ
- កីឡាជនពិការ បាល់បោះជិះរទេះ
- កីឡាជនពិការ អេឡិចត្រូនិក (កីឡាការប្រកួតសម្តែង)

ទោះបីជាយ៉ាងណា ក្នុងចំណោមកីឡាប្រកួតដណ្តើមមេដាយជាផ្លូវការទាំង១៣នៅមិនទាន់ដឹងច្បាស់ពីចំនួនវិញ្ញាសាច្បាស់លាស់ឡើយ។ កាលកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ីបានដាក់កីឡា១៤ប្រភេទដែលមានវិញ្ញាសាចំនួន៤៥៥។ ក្នុងនោះម្ចាស់ផ្ទះឥណ្ឌូណេស៊ីឈ្នះមេដាយមាស១៧៥ ប្រាក់១៤៤ និងសំរឹទ្ធ១០៧ ឈរលើកំពូលតារាងមេដាយ ខណៈកម្ពុជាឈរចំណាត់ថ្នាក់លេខ៧ជាមួយមេដាយមាស៧ ប្រាក់១០ និងសំរឹទ្ធ១១៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ