Connect with us

កីឡា

ព្រឹក​នេះ យុវតី​ស្ម័គ្រ​ចិត្ត​បាត់​ម៉ូតូ ផុន រ៉ាស៊ី ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពីសម្តេចតេជោ​

បានផុស

នៅ

សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃកម្ពុជា​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៣០០០​ដុល្លារ​អាមេរិក​កញ្ញា ផុន រ៉ាស៊ី ដែល​បាត់​ម៉ូតូ​១​គ្រឿង​ក្នុង​ពេល​បំពេញ​ការងារ​ស្ម័គ្រ​ចិត្ត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២​កន្លង​ទៅ​ថ្មី​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ផុន រ៉ាស៊ី ដែល​ជា​​យុវតីស្ម័គ្រចិត្ត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ​បាន​បាត់​ម៉ូតូ Honda Dream ពណ៌​ខ្មៅ​១គ្រឿង​​នៅ​ពេល​កំពុង​បំពេញ​ការងារ​ស្ម័គ្រ​ចិត្ត​​នៅទីលាន AZ Group Cricket Oval (ផ្លូវ​៦០​ម៉ែត្រ)​ដែល​ជា​កន្លែង​ប្រកួត​កីឡាគ្រីឃីត​​ កាលពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២៣។

បន្ទាប់​ពី​បាត់​ម៉ូតូ​របស់​ខ្លួន កញ្ញា ផុន រ៉ាស៊ី បាន​ប្រកាស​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ដើម្បី​ស្វែង​រក​ម៉ូតូ​របស់​ខ្លួន​មក​វិញ​ដើម្បី​ប្រើ​ប្រាស់។ ទោះ​បី​ជា​យ៉ាង​ណា គ្មាន​ដំណឹង​ពី​ម៉ូតូ​របស់​ខ្លួន​ឡើយ។

កាល​ពី​​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​ឧសភា​នេះ តាមរយៈបណ្តាញ Telegram សម្តេចតេជោ ហ៊ុន សែន បាន​បញ្ជាក់ថា ៖«ល្ងាចនេះ [ថ្ងៃទី១៩ ឧសភា] តាបានឃើញតាមបណ្តាញសង្គមអំពីចៅស្រី ផុន រ៉ាស៊ី ដែលជាយុវជនស្ម័គ្រចិត្តមកចូលរួមជួយបម្រើ ដល់ការប្រកួតស៊ីហ្គេមហើយបាត់ម៉ូតូ។ តាសុំជួយ 3,000$ សម្រាប់ទិញម៉ូតូមកប្រើប្រាស់វិញ។ សូមចៅទាក់ទងជាមួយលោក សេង ទៀង តាមទូរសព្វ័លេខ 012 961971 ដើម្បីទទួលយកថវិកា»។

បន្ទាប់​មក នៅ​ព្រឹកថ្ងៃទី២០ ខែឧសភានេះ កញ្ញា ផុន រ៉ាស៊ី ​បានប្រកាសថា ៖«នាងខ្ញុំបានទទួលថវិកាដែលសម្ដេចពុកបានជួយរួចហើយ តាមរយ:លោកពូសេង ទៀង។ នាងខ្ញុំសូមអរគុណសម្ដេចពុក និងជូនពរឲ្យសម្ដេចពុក និងក្រុមគ្រួសារមានសុខភាពល្អ អាយុយ៉ឺនយូរ មានសុវត្ថិភាពរាល់ការធ្វើដំណើរ និងជោគជ័យគ្រប់ភារកិច្ច។ នាងខ្ញុំសូមអរគុណ»៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម