Connect with us

កីឡា

នារី​ពិការ វុិច ចន្ថា ធ្លាប់​ធ្វើ​ការ​ផ្ទះ​​គេ​ក្លាយ​ជា​អត្តពលិក​សក្តានុពល​​ក្នុង​អាស៊ាន​ប៉ារ៉ាហ្គេម

បានផុស

នៅ

កីឡាការិនី​ជន​មាន​ពិការ​ភាព​កម្ពុជា វ៉ិច ចន្ថា​​ ​ដែល​ធ្លាប់​លាងចាន បោក​ខោអាវ និង​បម្រើ​នៅផ្ទះ​គេ​​បាន​ក្លាយ​ជា​​អត្តពលិក​កម្ពុជា​ដ៏​មាន​សក្តានុពល​​ក្នុង​ការ​ស្វែង​រក​មេដាយ​ជូន​ជាតិ​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជន​ពិការ​អាស៊ី​អាគ្នេយ៍ លើក​ទី​១២​ ចាប់​ពី​ថ្ងៃ​៣ ដល់​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ិច ចន្ថា ជា​​​​អត្តពលិក​កម្ពុជា​តែ​ម្នាក់​គត់​ដែល​បាន​បង្កើត​កំណត់​ត្រា​ឈ្នះ​​មេដាយ​៣​គ្រឿង​​ផ្នែក​កីឡា​អត្តពលកម្ម​​​គឺ​មាស​២​ និង​ប្រាក់១​​ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១១ ឆ្នាំ​២០២២ នៅ​ទី​ក្រុង​សូឡូ ប្រទេស​ឥណ្ឌូណេស៊ី។

មេដាយ​ទាំង​៣​គ្រឿង​ដែល​កីឡាការិនី​ជន​ពិការ​មក​ពី​ខេត្ត​កំពង់ស្ពឺ​សម្រេច​បាន​គឺ​លើ​វិញ្ញាសា​លោត​ចម្ងាយ​​ដែល​​លោត​​បាន​ចម្ងាយ​៤.២៩​ម៉ែត្រ ​ជា​កំណត់​ត្រា​ថ្មី​របស់​កីឡាការិនី​រូប​នេះ។ មេដាយ​មាស​ទី២​គឺ​វិញ្ញាសា​រត់​ចម្ងាយ​ ៤​០០​ម៉ែត្រ និង​មេដាយ​​ប្រាក់​​វិញ្ញាសា​រត់​ចម្ងាយ​ ២០០ម៉ែត្រ។

គិត​ចាប់​តាំង​ពី​បញ្ជូន​អត្តពលិក​ជន​ពិការ​ចូល​រួម​ប្រកួត​លើក​ដំបូង​តាំង​ពី​ឆ្នាំ​២០០១​មក កម្ពុជា​បាន​ឈ្នះ​មេដាយ​មាស​លើក​ដំបូង​លើ​ប្រភេទ​កីឡា​អត្តពលិក​កម្ម ហើយ​កីឡាការិនី វ៉ិច ចន្ថា (ប្រភេទពិការ T44) បាន​ក្លាយ​ជា​អត្តលិក​ដំបូង​គេ​បង្អស់​សម្រាប់​កម្ពុជា​ដែល​បាន​បង្កើត​កំណត់​ត្រា​ឈ្នះ​មេដាយ​មាស២​គ្រឿង និង​ប្រាក់១​គ្រឿង​ក្នុង​ព្រឹត្តិការណ៍​តែ​មួយ។

កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣​កន្លង​ទៅ វ៉ិ​ត ចន្ថា​ ត្រូវ​បាន​ជ្រើស​ឱ្យ​​​រត់​ភ្លើង​គប់​​ដើម្បី​ដង្ហែ​ចេញ​ពី​ប្រាសាទ​អង្គរ​វត្ត និង​រត់​ក្នុង​ទី​ក្រុង​សៀមរាប មុន​ពេល​ដង្ហែ​ទៅ​កាន់​ប្រទេស​អាស៊ាន​ទាំង​១១​រហូត​​ត្រឡប់​មក​កម្ពុជា​វិញ​ដើម្បី​បើក​កីឡា​ស៊ីហ្គេម លើក​ទី​៣២​ ឆ្នាំ​២០២៣ ដែល​ទើប​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា​នេះ។

វ៉ិច ចន្ថា បាន​និយាយ​ថា ៖«​​ខ្ញុំ​មិន​នឹកស្មានថា ខ្ញុំ​ជា​កីឡាការិនី​ពិការ អាច​ឈានដល់​ចំណុច​នេះ​នោះទេ​។ ​ខ្ញុំ​រំភើប​ខ្លាំង ដល់​ស្រក់​ទឹកភ្នែក​។ នេះ​ជា​កិត្តិយស​ដ៏​ធំធេង​សម្រាប់​ប្រទេសជាតិ​របស់​យើង ក៏ដូចជា​ខ្លួន​ខ្ញុំ​ផ្ទាល់​។ កាលពី​ពេលមុន ខ្ញុំ​មិន​ធ្លាប់​គិត​ទេ​ថា ខ្ញុំ​ទទួលបាន​កិត្តិយស​បែបនេះ​។ ខ្ញុំ​ធ្លាប់ជា​ក្មេង​ស្នាក់នៅ​ជាមួយ​គេ ខ្ញុំ​ធ្លាប់​លាងចាន បោក​ខោអាវ បម្រើ​នៅផ្ទះ​គេ​។ ម្យ៉ាងទៀត​ជា​ក្មេង​មាន​ពិការភាព មិន​ធ្លាប់​ស្រមៃ​ថា នឹង​បាន​ក្លាយខ្លួន​ទទួលបាន​កិត្តិយស​បែបនេះ​ទេ​»​។

កីឡាការិនី វ៉ឹត ចន្ថា ​ដែល​រស់នៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និង​ស្វាមីជាកីឡាករជនពិការ​​ជម្រើស​ជាតិ​ដូច​គ្នា​កំពុង​ហ្វឹក​ហាត់​យ៉ាង​ខ្លាំង​សម្រាប់​ការ​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម