កីឡា
មកស្គាល់ម្ចាស់មេដាយមាស៧គ្រឿងរបស់កម្ពុជាពីអាស៊ានប៉ារ៉ាហ្គេមទី១១ មុនពេលប្រកួតលើកទី១២
ស្របពេលការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជានឹងចាប់បើកជាផ្លូវការនាថ្ងៃទី៣ ខែមិថុនា ខាងមុខនេះ សារព័ត៌មាន«កម្ពុជាថ្មី» សូមបង្ហាញម្ចាស់មេដាយមាសទាំង៧គ្រឿងរបស់កម្ពុជាដែលបានឈ្នះពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី។
កីឡាការិនី វ៉ិត ចន្ថា ឈ្នះមេដាយមាស២គ្រឿង

វ៉ិច ចន្ថា ជាអត្តពលិកពិការកម្ពុជាតែម្នាក់គត់ដែលឈ្នះមេដាយ៣គ្រឿងម្នាក់ឯងក្នុងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១។ កីឡាការិនីជនពិការមកពីខេត្តកំពង់ស្ពឺរូបនេះបានឈ្នះមេដាយមាសទី១ វិញ្ញាសាលោតបានចម្ងាយ ៤.២៩ម៉ែត្រ, មេដាយមាសទី២ វិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ និងមេដាយប្រាក់១ វិញ្ញាសារត់ចម្ងាយ ២០០ម៉ែត្រ។
កីឡាការិនី ងួន រតនា ឈ្នះមេដាយមាស១គ្រឿង
កីឡាការិនីអត្តពលកម្មជនពិការ ងួន រតនា បានឈ្នះមេដាយមាស១គ្រឿងពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។ កីឡាការិនីរូបនេះប្រើថិរវេលា ៦:២១.១៨០នាទីលើវិញ្ញាសារត់ចម្ងាយ ១ ៥០០ ម៉ែត្រ ប្រភេទ T46។

កីឡាការិនី សន សាស ឈ្នះមេដាយមាស១គ្រឿង
កីឡាការិនី សន សាស បានឈ្នះមេដាយមាស១គ្រឿងលើប្រភេទកីឡាប៊ូស្យា ក្នុងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១។ កីឡាការិនីកម្ពុជារូបនេះបានយកឈ្នះលើកីឡាការិនីម្ចាស់ផ្ទះឥណ្ឌូណេស៊ី Gischa Zayana ដោយលទ្ធផល ៣-១ និងបន្តយកឈ្នះកីឡាការិនីម្ចាស់ផ្ទះឥណ្ឌូណេស៊ីមួយទៀត Febriyanti Vani Rahmadhani ដោយលទ្ធផល ៤-៣។

ក្រុមអត្តពលកម្មប្រណាំងរទេះឈ្នះមេដាយមាស១គ្រឿង
ក្រុមអត្តពលកម្មប្រណាំងរទេះកម្ពុជាបានឈ្នះមេដាយមាស១គ្រឿងលើវិញ្ញាសាប្រណាំងរទេះបណ្តាក់ចម្ងាយ ១០០ម៉ែត្រ ៤ x ៤ ពីកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២។ អត្ដពលិក៤រូបនោះរួមមាន កីឡាករ វ៉ាន វ៉ុន , ឈន់ ពន់ , ហៀ ហុក និង ហេង សាវឿន។

ក្រុមកីឡាបាល់ទះអង្គុយឈ្នះមេដាយមាស១គ្រឿង
ក្រុមកីឡាបាល់ទះអង្គុយពិការកម្ពុជាមានសមាជិក១២រូបដែលមានកីឡាករ អ៊ូ ផល្លា ជាប្រធានក្រុមបានឈ្នះមេដាយមាស ពីអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី។ នៅវគ្គសន្សំពិន្ទុក្នុងពូល ក្រុមកម្ពុជាបានយកឈ្នះក្រុមហ្វីលីពីន និងមីយ៉ាន់ម៉ា ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមកម្ពុជាបានយកឈ្នះម្ចាស់ផ្ទះឥណ្ឌូណេស៊ី និងបន្តឈ្នះក្រុមថៃនៅវគ្គផ្តាច់ព្រ័ត្រដើម្បីក្លាយជាម្ចាស់មេដាយមាស។

ក្រុមកីឡាការិនីបាល់បោះជិះរទេះឈ្នះមេដាយមាស១គ្រឿង
ក្រុមកីឡាការិនីបាល់បោះជិះរទេះកម្ពុជាបានបង្កការភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីបានឈ្នះមេដាយមាស១គ្រឿង និងប្រាក់១គ្រឿង។ ក្រុមកីឡាការិនីដែលមាន ឡាក់ សាវរី, ដួង ច័ន្ទរក្សា, អាន ស៊ីណែត, ស៊ឹម ដា និង សាន រដ្ឋា បានឈ្នះមេដាយមាសលើវិញ្ញាសា៣ទល់៣ បន្ទាប់ពីបានឈ្នះក្រុមថៃនៅវគ្គផ្តាច់ព្រ័ត្រ។ ជាមួយគ្នានេះ ក្រុមកីឡាការិនីបាល់បោះជិះរទេះពិការកម្ពុជាក៏បានឈ្នះមេដាយប្រាក់១គ្រឿងទៀត។

សូមបញ្ជាក់ថា ក្រៅពីមេដាយមាសទាំង៧គ្រឿងខាងលើ ក្រុមអត្តពលិកជនពិការកម្ពុជាបានឈ្នះមេដាយប្រាក់១០គ្រឿង និងសំរិទ្ធ១១គ្រឿង ដែលសរុប២៨គ្រឿងក្នុងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី។
ពួកគាត់ទាំងអស់កំពុងហ្វឹកហាត់នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ីកាលពីខែកក្កដា ឆ្នាំ២០២២ដើម្បីត្រៀមខ្លួនប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា៕
អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ