Connect with us

ព័ត៌មានជាតិ

ម្ចាស់​ខ្សែក្រវាត់ Ramazanov សរសើរ Capitan ឆ្លាត តែបើ​ខ្វះ​ការគោរព​នឹង​ផ្តួល​ឲ្យ​សន្លប់​

បានផុស

នៅ

​ជើង​ខ្លាំង​រុស្ស៊ី Alaverdi Ramazanov ត្រូវ​ឡើង​ការពារ​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក​របស់ខ្លួន​ជា​លើកដំបូង​នៅ​ព្រឹត្តិការណ៍​ប្រកួត ONE: UNBREAKABLE ដើម្បី​បញ្ជាក់ថា គាត់​ពិតជា​ស័ក្តិ​សមជា​អធិរាជ​នៅក្នុង​ប្រភេទ​ទម្ងន់​នេះ​។

ម្ចាស់​ខ្សែក្រវាត់​ពិភពលោក Ramazanov ត្រូវ​តទល់​នឹង​ជើង​ខ្លាំង​បទពិសោធ​រាប់​ឆ្នាំ Capitan Petchyindee Academy ក្នុង​តំណែង​គូ​ឯក​នៅ​កីឡដ្ឋាន Singapore Indoor Stadium ថ្ងៃ​សុក្រ ទី​២២ ខែមករា​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិន​ការប្រកួត​ឈានចូល​មកដល់ ក្នុងនាម​ជា​ម្ចាស់​ការពារ​ខ្សែក្រវាត់​ពិភពលោក Ramazanov បាន​សរសើរ​យ៉ាងខ្លាំង​ពី​កីឡាករ​ថៃ Capitan នេះ​។

​កីឡាករ​រុស្ស៊ី​និយាយថា ៖«​គាត់ [Capitan] មានឈ្មោះ​ល្បី​ខ្លាំង​នៅ​ប្រទេស​ថៃ​។ គាត់​មាន​អត្រា​បញ្ចប់​ដៃគូ​ខ្ពស់ ហើយ​ខ្ញុំ​ពិតជា​ចង់ដឹង​សមត្ថភាព​ខ្លួនឯង​ទល់នឹង​ជើង​ខ្លាំង​លំដាប់​កំពូល​»​។​

«​ខ្ញុំ​មើលឃើញថា ចំណុចខ្លាំង​របស់គាត់​គឺ​ខួរក្បាល​។ ភាព​ឆ្លាត​វៃ​របស់គាត់​គឺ​មិនអាច​ប៉ាន់ស្មាន​បាន។ គាត់​មាន​ជំនាញ និង​បច្ចេកទេស​ល្អ​។ គាត់​អាច​គ្រប់គ្រង​ស្ថានការណ៍​ប្រកួត ហើយ​ខ្ញុំ​ពិតជា​ចូលចិត្ត​របៀប​វ៉ៃ​បែបនេះ​ណាស់​។ គាត់​អាច​ឈ្នះ​កីឡាករ​ខ្លាំងៗ​លំដាប់​កំពូល​។ ខ្ញុំ​គិត​ខ្លាំង​គឺ​គាត់​ឆ្លាត​វៃ បច្ចេកទេស​ល្អ និង​ឆក​ឱកាស​លឿន​»​។

ទោះបីជា​សរសើរ​បែបនេះ​ក្តី ម្ចាស់​ជើងឯក​ពិភពលោក​បាន​ព្រមាន​ផ្តួល​ឲ្យ​សន្លប់ ប្រសិនបើ​ខ្វះ​ការគោរព​ចំពោះ​គាត់​។

Ramazanov ប្រាប់​ថា «​ប្រសិនបើ​ខ្ញុំ​ពេញចិត្ត​របៀប​វ៉ៃ​របស់គាត់ ហើយ​បើ​គាត់​មាន​អាកប្បកិរិយា​ល្អ ខ្ញុំ​នឹងមិន​ផ្តួល​ទេ​។ ខ្ញុំ​នឹង​វ៉ៃ​ជាមួយ​គាត់​ឲ្យ​ល្អមើល​បំផុត​។ តែបើ​គាត់​គឃ្លើន ខ្វះ​ការគោរព ខ្ញុំ​នឹង​ផ្តួល​ត្រឹមតែ​៥​វិនាទី​ប៉ុណ្ណោះ មិនចាំបាច់​៦​វិនាទី​ទេ​!»​។

ការបញ្ជាក់​ពី​ថេរវេលា​ដែល​មិន​ដល់​៦​វិនាទី​របស់​ម្ចាស់​ខ្សែក្រវាត់​គឺ​ចង់​សំដៅលើ​កំណត់ត្រា​ជ័យជម្នះ​លឿន​បំផុត​របស់ Capitan ដែល​បាន​ផ្តួល​មិត្ត​រួម​ជាតិ Petchtanong នៅ​ព្រឹត្តិការណ៍ ONE: A NEW BREED III កាលពី​ខែកញ្ញា ឆ្នាំ​២០២០​។

ក្នុងនាម​ជា​អ្នក​ឡើង​មក​ដណ្តើម​ខ្សែក្រវាត់ Capitan ជា​កីឡាករ​ថៃ​ដែលមាន​បទពិសោធន៍​ជោកជាំ​យូរ​ឆ្នាំ​ហើយ​ទាំង​ការប្រកួត​ក្នុងប្រទេស និង​ក្រៅប្រទេស​មុនពេល​បោះជំហាន​ចូល ONE​។

សម្រាប់​អ្នកគាំទ្រ​កម្ពុជា​មួយចំនួន​ប្រហែលជា​ស្គាល់ Capitan ច្បាស់​ពីព្រោះ​រូបគេ​ធ្លាប់​ប្រកួត​ជាមួយ​អ្នកលេង​គុន​ខ្មែរ​២​នាក់ និង​មិន​ធ្លាប់​ចាញ់​សោះ​។ រូបគេ​បានឈ្នះ​ជើង​ខ្លាំង​គុន​ខ្មែរ ម៉ឺន សុភា នៅ​ស៊ី​ហ្គេម ឆ្នាំ​២០១៧​ដើម្បី​ទទួលបាន​មេដាយមាស និង​បាន​ផ្តួល​កីឡាករ​គុន​ខ្មែរ​រូបនេះ​ដដែល​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​នៅ​ប្រទេស​កំណើត​របស់ខ្លួន​នៅ​ឆ្នាំ​២០១៩​។

នៅ​ឆ្នាំ​២០១៨ Capitan បានមក​ប្រកួត​នៅ​ប្រទេស​កម្ពុជា​ដោយ​ទទួលបាន​ជ័យជម្នះ​លើ​ជើង​ខ្លាំង​គុន​ខ្មែរ រឿង សោ​ភ័​ណ្ឌ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​។

Capitan បាន​ឲ្យ​ដឹង​ថា «​បើ​ខ្ញុំ​យក​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក​ពី Ramazanov បាន​។ វា​ជា​ជោគជ័យ​ធំ​មួយ​សម្រាប់​ខ្ញុំ​។ ខ្ញុំ​មាន​ស្រមៃ​នេះ​។ បើ​ក្តី​ស្រមៃ​របស់ខ្ញុំ​កើត​ពិត វា​នឹង​បង្ហាញ​អ្នក​រាល់គ្នា​ពី​កម្រិត​សមត្ថភាព​របស់ខ្ញុំ​។ វា​នឹង​បង្ហាញថា ពួកគាត់​ខុស​ហើយ​ចំពោះ​ការមើលស្រាល​ខ្ញុំ​។ ខ្ញុំ​វ៉ៃ​សម្រុក​ខ្លាំង ហើយ​ខ្ញុំ​ក៏មាន​បទពិសោធន៍​ច្រើនជាង​គាត់​»​។

Ramazanov និយាយ​ថា «​ចំណុច​មានប្រៀប​របស់​ខ្ញុំ​គឺមាន​ចម្ងាយ​ដៃ​វ៉ា​បានល្អ និង​ទាត់​ក៏បាន​ខ្ពស់ ខណៈ​គាត់​ទាប​ជាង​ខ្ញុំ ហើយ​ការ​មានប្រៀប​បំផុត​របស់ខ្ញុំ​គឺ​ខ្ញុំ​មាន​ជំនាញ​វ៉ៃ​ប្រដាល់សកល​។ ខ្ញុំ​ពិតជា​មាន​កណ្តាប់ដៃ​ធ្ងន់​ណាស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច១៣ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម