កីឡា
អ្នកប្រដាល់ត្រកូលឡៅ៣នាក់បង្កើតកំណត់ត្រាឈ្នះមេដាយមាសស៊ីហ្គេមពេលតែមួយ
អ្នកប្រដាល់ត្រកូលឡៅ៣នាក់បានបង្កើតកំណត់ត្រាថ្មីមួយសម្រាប់វិស័យកីឡាប្រដាល់គុនខ្មែរ និងឃីកបុកស៊ីង តាមរយៈការឈ្នះមេដាយមាស៣គ្រឿងពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
កីឡាករ ឡៅ ចន្ទ្រា បានឈ្នះមេដាយមាស១គ្រឿង លើប្រភេទកីឡាគុនខ្មែរ វិញ្ញាសាទម្ងន់៧៥គីឡូក្រាម បន្ទាប់ពីយកឈ្នះកីឡាករវៀតណាម Nguyen Thanh Tung នៅវគ្គផ្តាច់ព្រ័ត្រ។ នេះជាមេដាយមាសលើកដំបូងសម្រាប់កីឡាករ ឡៅ ចន្ទ្រា ពីកីឡាស៊ីហ្គេម។

កីឡាករ ឡៅ ចិត្រា ជាប្អូនប្រុសបង្កើតរបស់កីឡាករ ឡៅ ចន្ទ្រា បានឈ្នះមេដាយមាស១គ្រឿង លើប្រភេទកីឡាគុនខ្មែរ វិញ្ញាសាទម្ងន់៦៧គីឡូក្រាម តាមរយៈជ័យជម្នះលើកីឡាករវៀតណាម Nguyen Chau Dat នៅវគ្គផ្តាច់ព្រ័ត្រ។ នេះក៏ជាមេដាយមាសលើកទី១សម្រាប់ ឡៅ ចិត្រា បន្ទាប់ពីធ្លាប់ចូលរួមប្រកួតស៊ីហ្គេម៣លើក។

កីឡាករ សៃណី សៃណេត ដែលអ្នកគាំទ្រគុនខ្មែរស្គាល់ ឡៅ សៃណេត ជាក្មួយប្រុសរបស់កីឡាករ ឡៅ ចន្ទ្រា និង ឡៅ ចិត្រា បានឈ្នះមេដាយមាស១គ្រឿង លើកីឡាឃីកបុកស៊ីង វិញ្ញាសាទម្ងន់៥១គីឡូក្រាម បន្ទាប់ពីបានឈ្នះកីឡាករឥណ្ឌូណេស៊ី Salmri Stendra Pattisamallo ក្នុងទឹកទី២។

នេះជាកំណត់ត្រាថ្មីមួយសម្រាប់អ្នកប្រដាល់ ឡៅ ដែលទទួលបានជោគជ័យព្រមគ្នាក្នុងពេលតែមួយក្នុងព្រឹត្តិការណ៍កីឡាសំខាន់ប្រចាំតំបន់អាស៊ាន។ កន្លងមក ឡៅ ចិត្រា ធ្លាប់បានឈ្នះមេដាយសំរិទ្ធ២គ្រឿងពីកីឡាស៊ីហ្គេម ឆ្នាំ២០១៩ និងស៊ីហ្គេម ឆ្នាំ២០១៥៕
អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ