Connect with us

កីឡា

ថៃសម្រេច​ដាក់ពិន័យកីឡាករ និង​​អ្នក​ពាក់​ព័ន្ធ​ការ​ប៉ះ​ទង្គិច​ជាមួយ​ឥណ្ឌូណេស៊ី

បានផុស

នៅ

សមាគមកីឡាបាល់ទាត់ថៃ ​បាន​ប្រកាសពិន័យបុគ្គលិក គ្រូបង្វឹក មន្ត្រីក្រុម និងកីឡាករជម្រើសជាតិថៃ តាមសំណើរបស់គណៈកម្មការ​ស៊ើបអង្កេតក្រមសីលធម៌ ក្នុងករណីមានបញ្ហាក្នុងការប្រកួតបាល់ទាត់ជម្រើសជាតិថៃ ក្នុង​កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ វិញ្ញាសាបាល់ទាត់បុរស ដែលជាការប្រកួតចុងក្រោយរវាងក្រុមជម្រើសជាតិថៃ និងក្រុមជម្រើសជាតិឥណ្ឌូណេស៊ី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មការ​ស៊ើបអង្កេតការពិត ដឹកនាំដោយលោកឧត្តមសេនីយទោ Amnuay Nimmano បាន និងកំពុងស៊ើបអង្កេតតាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ហើយបានបញ្ចប់នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

គណៈកម្មការបានសម្រេចដាក់ពិន័យលោក Prasukchok Chokmoh គ្រូបង្គោលអ្នកចាំទី, លោក Mayed Madada មន្ត្រីក្រុម និងលោក Phatrawut Wongsripuek មន្ត្រីក្រុម ដោយផ្អាកពីការបំពេញភារកិច្ចក្នុងនាមក្រុមជម្រើសជាតិថៃ ម្នាក់ៗរយៈ​ពេល១ឆ្នាំ។

ចំណែកកីឡាករក៏មាន ២នាក់ផងដែររួមមាន អ្នកចាំទី Sophonwit Rakyat និងកីឡាករ Teerapak Pruengna ត្រូវព្យួរកាតព្វកិច្ច (ចូលរួមក្នុងការប្រកួត) ក្នុងនាមក្រុមជម្រើសជាតិថៃ គ្រប់ឈុតសម្រាប់រយៈពេល៦ខែ៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម