កីឡា
ចំនួនមេដាយដែលកម្ពុជារកបានពីអាស៊ានប៉ារ៉ាហ្គេមទាំង១០លើក
ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមត្រូវបានរៀបចំឡើងសម្រាប់អត្តពលិកជនពិការទទួលបានឱកាសក្នុងការបង្ហាញសមត្ថភាព និងចូលរួមសាងស្នាដៃជូនជាតិក្នុងប្រទេសតំបន់អាស៊ាន។ កីឡាសម្រាប់ជនពិការនេះបានចាប់កំណើតដំបូងតាំងឆ្នាំ២០០១។

គិតរហូតដល់ព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេមចុងក្រោយនៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០២២កន្លងទៅគឺមាន១០លើកហើយ ខណៈកម្ពុជាតែងតែបានបញ្ជូនអត្តពលិកជនពិការចូលរួមប្រកួតរហូត។
សម្រាប់ការចូលរួមប្រកួត១០លើកកន្លងមកនេះ កម្ពុជាទទួលបានមេដាយសរុប៨៨គ្រឿងគឺមាស១៤ ប្រាក់៣៨ និងសំរឹទ្ធ៣៦។ អាស៊ានប៉ារ៉ាហ្គេមចុងក្រោយគឺ លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី កម្ពុជាទទួលបានមេដាយច្រើនជាងលើកមុនៗទាំងអស់។

ខាងក្រោមជាមេដាយដែលកម្ពុជារកបាននៅអាស៊ានប៉ារ៉ាហ្គេមតាមឆ្នាំនីមួយៗ
- ២០០១ ទទួលបានមេដាយ មាស១ ប្រាក់១ និងសំរិទ្ធ១ ឈរលេខ៩
- ២០០៣ ទទួលបានមេដាយ មាស១ ប្រាក់៥ និងសំរិទ្ធ៣ ឈរលេខ៩
- ២០០៥ ទទួលបានមេដាយ ប្រាក់៣ និងសំរិទ្ធ២ ឈរលេខ៩
- ២០០៨ ទទួលបានមេដាយ ប្រាក់១ ឈរលេខ១០
- ២០០៩ ទទួលបានមេដាយ មាស១ ប្រាក់២ និងសំរិទ្ធ៤ ឈរលេខ៩
- ២០១១ ទទួលបានមេដាយ ប្រាក់៥ និងសំរិទ្ធ២ ឈរលេខ៩
- ២០១៤ ទទួលបានមេដាយ មាស៣ ប្រាក់៤ និងសំរិទ្ធ២ លេខ៩
- ២០១៥ ទទួលបានមេដាយ មាស១ ប្រាក់២ និងសំរិទ្ធ៦ ឈរលេខ៩
- ២០១៧ ទទួលបានមេដាយ ប្រាក់៥ និងសំរិទ្ធ៥ ឈរលេខ១០
- ២០២២ ទទួលបានមេដាយ មាស៧ ប្រាក់១០ និងសំរិទ្ធ១១ ឈរលេខ៧

តាមពិតទៅ អាស៊ានប៉ារ៉ាហ្គេមគិតចាប់តាំងពីឆ្នាំ២០០១មក គឺមានរយៈពេល១១លើកហើយ ប៉ុន្តែកាលពីឆ្នាំ២០២០ត្រូវបានលុបចោលដោយសារវិបត្តិកូវីដ-១៩។ បន្ទាប់មកនៅឆ្នាំ២០២២ ប្រទេសវៀតណាមបានសម្រេចមិនទទួលរៀបចំអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ដូច្នេះប្រទេសឥណ្ឌូណេស៊ីបានទទួលរៀបចំ។
សម្រាប់អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងចាប់ផ្តើមប្រកួតជាផ្លូវការពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះជាលើកដំបូង។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានដាក់កីឡាចំនួន១៣ប្រភេទសម្រាប់ការប្រកួតប្រជែងមេដាយជាផ្លូវការ និង E-Sports ដែលជាកីឡាប្រកួតសម្តែងលើកដំបូងក្នុងប្រវត្តិសាស្ត្រកីឡាអាស៊ានប៉ារ៉ាហ្គេម៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១១ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ