កីឡា
ជិត៧០ឆ្នាំ កម្ពុជាមានអត្តពលិក៣រូបប៉ុណ្ណោះបានឈ្នះមេដាយមាសស៊ីហ្គេមនិងកីឡាអាស៊ី
កម្ពុជាធ្លាប់បានបញ្ជូនអត្តពលិកចូលរួមប្រកួតកីឡាទ្វីបអាស៊ី (Asian Games) តាំងពីឆ្នាំ១៩៥៤ រហូតដល់កីឡាទ្វីបអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី។ សម្រាប់ការចូលរួមប្រកួតជាច្រើនលើកនេះ កម្ពុជាបានឈ្នះមេដាយសរុប៩គ្រឿងគឺមាស៣ ប្រាក់២ និងសំរឹទ្ធ៤។

កម្ពុជាមិនធ្លាប់បានឈ្នះមេដាយមាសទេគិតចាប់តាំងពីកីឡាទ្វីបអាស៊ី ឆ្នាំ១៩៥៤ រហូតដល់ឆ្នាំ២០១០។ ទើបតែនៅក្នុងសម័យកាលថ្មីពោលគឺក្រោយឆ្នាំ២០១០ទើបកម្ពុជាបានស្គាល់មេដាយមាសកីឡាទ្វីបអាស៊ីជាលើកដំបូង។
ថ្ងៃនេះ «កម្ពុជាថ្មី» សូមបង្ហាញអត្តពលិកកម្ពុជាឆ្នើម៣រូបដែលបានឈ្នះមេដាយមាសពីកីឡាទ្វីបអាស៊ីនៅក្នុងសម័យកាលថ្មីនេះ ហើយពួកគាត់ក៏បានឈ្នះមេដាយមាសកីឡាស៊ីហ្គេមថែមទៀត។
វីរកីឡាការិនី ស៊ន សៀវម៉ី
វីរកីឡាការិនី ស៊ន សៀវម៉ី ជាអត្តពលិកកម្ពុជាដំបូងគេបង្អស់ដែលបានឈ្នះមេដាយមាសកីឡាទ្វីបអាស៊ីកាលពីឆ្នាំ២០១៤ លើប្រភេទកីឡាតេក្វាន់ដូ នៅប្រទេសកូរ៉េខាងត្បូង និងជាកីឡាការិនីកម្ពុជាទី១ដែលបានជាប់វគ្គជម្រុះកីឡាអូឡាំពិកឆ្នាំ២០១៦។ ជាមួយគ្នានេះ សៀវម៉ី ក៏ជាកីឡាការិនីម្នាក់គត់ដែលបានឈ្នះមេដាយមាសស៊ីហ្គេម៤ជំនាន់។

- ឈ្នះមេដាយមាស១គ្រឿង កីឡាទ្វីបអាស៊ី ឆ្នាំ២០១៤
- ឈ្នះមេដាយមាស១គ្រឿង កីឡាស៊ីហ្គេម ឆ្នាំ២០១៣
- ឈ្នះមេដាយមាស១គ្រឿង កីឡាស៊ីហ្គេម ឆ្នាំ២០១៧
- ឈ្នះមេដាយមាស១គ្រៀង កីឡាស៊ីហ្គេម ឆ្នាំ២០១៩
- ឈ្នះមេដាយមាស១គ្រឿង កីឡាស៊ីហ្គេម ឆ្នាំ២០២៣
- ឈ្នះមេដាយសំរឹទ្ធ១គ្រឿង កីឡាស៊ីហ្គេម ឆ្នាំ២០១១
វីរកីឡាការិនី ខាន់ ចេសា
កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា ជាអត្តពលិកកម្ពុជាទី២ដែលបានឈ្នះមេដាយមាសកីឡាទ្វីបអាស៊ី លើប្រភេទកីឡាជឺជីតស៊ូ កាលពីឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី។ វីរកីឡាការិនីរូបនេះក៏បានឈ្នះមេដាយមាសស៊ីហ្គេម២គ្រឿង និងមេដាយប្រាក់ស៊ីហ្គេម១គ្រឿង។

- ឈ្នះមេដាយមាស១គ្រឿង កីឡាទ្វីបអាស៊ី ឆ្នាំ២០១៨
- ឈ្នះមេដាយមាស១គ្រឿង កីឡាស៊ីហ្គេម ឆ្នាំ២០១៩
- ឈ្នះមេដាយមាស១គ្រឿង កីឡាស៊ីហ្គេម ឆ្នាំ២០២៣
- ឈ្នះមេដាយប្រាក់១គ្រឿង កីឡាស៊ីហ្គេម ឆ្នាំ២០២៣
វីរកីឡាករ សាលី អ៊ូមើត
សាលី អ៊ូមើត ជាអត្តពលិកកម្ពុជាទី៣ និងជាកីឡាករកម្ពុជាទី១ដែលបានឈ្នះមេដាយមាស១គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង លើប្រភេទកីឡាម៉ូតូទឹក ពីកីឡាទ្វីបអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី។ វីរកីឡាកររូបនេះក៏បានឈ្នះមេដាយមាស១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿងពីកីឡាស៊ីហ្គេម។

- ឈ្នះមេដាយមាស១គ្រឿង កីឡាទ្វីបអាស៊ី ឆ្នាំ២០១៨
- ឈ្នះមេដាយសំរិទ្ធ១គ្រឿង កីឡាទ្វីបអាស៊ី ឆ្នាំ២០១៨
- ឈ្នះមេដាយមាស១គ្រឿង កីឡាស៊ីហ្គេម ឆ្នាំ២០២៣
- ឈ្នះមេដាយសំរិទ្ធ១គ្រឿង កីឡាស៊ីហ្គេម ឆ្នាំ២០២៣

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ