Connect with us

កីឡា

វៀតណាមនឹងបញ្ជូនអត្តពលិក​ជិត​២០០នាក់មកប្រកួតអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា

បានផុស

នៅ

អត្តពលិកជនពិការវៀតណាម បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បន្ទាប់ពីបានរៀបចំពិធីជូនដំណើរ​អត្តពលិក​​កាល​ពី​ថ្ងៃពុធ នៅទីក្រុងហូជីមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួត​កីឡា​ជន​ពិការ​ថ្នាក់តំបន់ដ៏ធំបំផុត​​នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា នៅរាជធានីភ្នំពេញ។

ប្រតិភូវៀតណាម ប្រមូលផ្តុំសមាជិកចំនួន ១៦៤នាក់ ក្នុងនោះមានអត្តពលិក ១២៥នាក់ និងមគ្គុទ្ទេសក៍ ២រូប គ្រូបង្វឹក ២១នាក់ រួមទាំងមន្ត្រី និងបុគ្គលិកចំនួន ១៦នាក់។

ពួកគេនឹងចូលរួមប្រកួតក្នុង ៨ប្រភេទកីឡា ក្នុងចំណោមកីឡា ១៣ប្រភេទ ដែលរៀបចំនៅក្នុងព្រឹត្តិការណ៍លើកនេះ។ កីឡាទាំងនោះមានដូចជា អត្តពលកម្ម ហែលទឹក លើកទម្ងន់ វាយសី វាយកូនឃ្លីលើតុ អុក យូដូ និងប៊ូស្យា។

ក្រុមកីឡាអុកវៀតណាម

លោក Nguyen Hen Minh នាយបេសកជនវៀតណាមបានមានប្រសាសន៍ថា ៖«បន្ទាប់ពីជោគជ័យរបស់យើងពីការប្រកួតមុនៗ និងការបំផុសគំនិតដោយសមិទ្ធផលរបស់គណៈប្រតិភូវៀតណាមនៅស៊ីហ្គេម លើកទី៣២ អត្តពលិកជនពិការវៀតណាម នឹងយកឈ្នះលើកីឡាក្នុងតំបន់ប្រកបដោយស្មារតី និងការប្តេជ្ញាចិត្តខ្ពស់»។ 

លោកបានបន្តទៀតថា ៖«នេះមិនត្រឹមតែជាព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍វប្បធម៌ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងល្អ មិត្តភាព សាមគ្គីភាព និងការយោគយល់គ្នារវាងប្រទេសក្នុងតំបន់អាស៊ាន។ ព្រឹត្តិការណ៍កីឡានេះនឹងប្រមូលផ្តុំអត្តពលិកប៉ារ៉ាខ្លាំងបំផុត ដែលពួកគេនឹងបង្ហាញពីឆន្ទៈដ៏វិសេសវិសាលរបស់ពួកគេ។ ទំនុកចិត្ត និងថាមពលដើម្បីជម្នះការលំបាកក្នុងជីវិត ដើម្បីអនុវត្ត និងប្រកួតប្រជែង។ ទន្ទឹមនឹងនោះ ពួកគេអាចបញ្ជាក់ពីបំណងប្រាថ្នារបស់ពួកគេក្នុងការឈ្នះ សមាហរណកម្ម និងរួមចំណែកដល់កីឡាជាតិ»។

អត្តពលិក​ជន​ពិការ​វៀតណាម

ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ហ្គេមលើកមុន នៅប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំមុន ម្ចាស់ផ្ទះឈរ​លេខ១​​ពី​ការ​ឈ្នះមេដាយសរុប១៧៥មាស ថៃឈរ​លេខ២ មានមេដាយ​មាស១១៧ និងវៀតណាមនៅលេខ៣ ឈ្នះមេដាយមាស ៦៥គ្រឿង៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ vietnamnews.vn

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម២ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម