Connect with us

កីឡា

ការប្រកួត​កីឡា​ប៉េតង់​ដណ្តើម​ពានរង្វាន់​វិទ្យាល័យ ជា ស៊ីម សាមគ្គី លើក​ទី​១​ឆ្នាំ​២០២០

បានផុស

នៅ

លោក សុខ សប្បាយ​ណា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិ​ការ​នៃ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុ​ជានា​ព្រឹក​ ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០​ បាន​អញ្ជើញ​ជា​កិត្តិយស​ចូលរួម​ពិធីការ​ប្រកួត​កីឡា​ប៊ូល និង​ប៉េតង់​ដណ្តើមពាន​រង្វាន់​វិទ្យាល័យ​ជា ស៊ីម សា ម​គ្គី​លើក​ទី​១​ឆ្នាំ​២០២០ នៅ​បរិវេណ​វិទ្យាល័យ​ជា ស៊ីម សាមគ្គី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ផាន់ ណិល នាយក​សាលា​ជា ស៊ីម សាមគ្គី​បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​ប៉េតង់​ដណ្តើមពាន​រង្វាន់​វិទ្យាល័យ​ជា ស៊ីម សាមគ្គី​ធ្វើឡើង ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក និង​ព្រះ​រាជពិធី​បុណ្យខួប​លើក​ទី​១៦ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្ស​ត្រ​។

ដោយមាន​ការ​ឯកភាព​និង​មូលមតិ​គ្នា សាលា​បានធ្វើ​ទីលាន​បន្ថែម​បំ​នួន​០៨​កន្លែង​បន្ថែមទៀត​ដើម្បី​ឲ្យ​បាន​សមស្រប​តាម​តម្រូវការ​អ្នក​ប្រកួត​ថ្ងៃនេះ ចំពោះ​ការចំណាយ​លើ​ការធ្វើ​ទីលាន​២ ដែល​ធ្វើ​នៅ​ឆ្នាំ​២០១៤ គឺ​ថវិកា​បានមកពី​ការចូល រួម​ពី​សប្បុរសជន​និង​សាលា​។ ទី​លា​២ ទៀត​នៅ​ឆ្នាំ​២០១៥ គឺ​សាលា​បានទទួល​ការឧបត្ថម្ភ​ទាំង ស្រុង​ពី មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំ ពេញ ចំណែក​ទីលាន​ចំនួន ០៨ ទៀត​ដែល​បានធ្វើ​រួច​ដូច​បានឃើញ​ស្រាប់​គឺ​បាន​ពី​ការចូលរួម​ពីស​ប្បុ​សជន​ទាំងស្រុង។

លោក​បាន​បន្ត​ថា ការប្រកួត​ថ្ងៃនេះ​ដែរ​គឺ​ដើម្បី​ស្ទាបស្ទង់​សមត្ថភាព​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ដណ្តើមពាន​រង្វាន់ “ គរុ​គុណ​” ឆ្នាំ​២០២០ របស់​សម្តេច​ក្រឡាហោម ស ខេង និង សម្តេច​វិបុល​បញ្ញា សុខ អាន ឆ្នាំ​២០២០ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២០៕
វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម