កីឡា
ការប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់វិទ្យាល័យ ជា ស៊ីម សាមគ្គី លើកទី១ឆ្នាំ២០២០
លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជានាព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញជាកិត្តិយសចូលរួមពិធីការប្រកួតកីឡាប៊ូល និងប៉េតង់ដណ្តើមពានរង្វាន់វិទ្យាល័យជា ស៊ីម សា មគ្គីលើកទី១ឆ្នាំ២០២០ នៅបរិវេណវិទ្យាល័យជា ស៊ីម សាមគ្គី។
លោកផាន់ ណិល នាយកសាលាជា ស៊ីម សាមគ្គីបានប្រាប់ឲ្យដឹងថា ការប្រកួតប៉េតង់ដណ្តើមពានរង្វាន់វិទ្យាល័យជា ស៊ីម សាមគ្គីធ្វើឡើង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ។
ដោយមានការឯកភាពនិងមូលមតិគ្នា សាលាបានធ្វើទីលានបន្ថែមបំនួន០៨កន្លែងបន្ថែមទៀតដើម្បីឲ្យបានសមស្របតាមតម្រូវការអ្នកប្រកួតថ្ងៃនេះ ចំពោះការចំណាយលើការធ្វើទីលាន២ ដែលធ្វើនៅឆ្នាំ២០១៤ គឺថវិកាបានមកពីការចូល រួមពីសប្បុរសជននិងសាលា។ ទីលា២ ទៀតនៅឆ្នាំ២០១៥ គឺសាលាបានទទួលការឧបត្ថម្ភទាំង ស្រុងពី មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំ ពេញ ចំណែកទីលានចំនួន ០៨ ទៀតដែលបានធ្វើរួចដូចបានឃើញស្រាប់គឺបានពីការចូលរួមពីសប្បុសជនទាំងស្រុង។
លោកបានបន្តថា ការប្រកួតថ្ងៃនេះដែរគឺដើម្បីស្ទាបស្ទង់សមត្ថភាពដើម្បីត្រៀមចូលរួមប្រកួតដណ្តើមពានរង្វាន់ “ គរុគុណ” ឆ្នាំ២០២០ របស់សម្តេចក្រឡាហោម ស ខេង និង សម្តេចវិបុលបញ្ញា សុខ អាន ឆ្នាំ២០២០ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០៕
វិសិទ្ធ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង