Connect with us

កីឡា

៤​ខែ​ទៀត ខាន់ ចេសា នឹង​​តំណាង​ឲ្យ​​កម្ពុជា​​ចូល​រួម​ប្រកួត​កីឡាទ្វីប​អាស៊ី​នៅចិន

បានផុស

នៅ

វីរកីឡាការិនី​ជឺជីតស៊ូ​ជម្រើស​ជាតិ​កម្ពុជា ខាន់ ចេសា​ នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នា​​ប៉ុន្មាន​ខែ​ខាង​មុខ​​ដើម្បី​តំណាងឲ្យ​កម្ពុជា​សម្រាប់​ការ​ចូល​រួម​ប្រកួត​កីឡា​ទ្វីប​អាស៊ី ​ឆ្នាំ​២០២៣​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡា​ទ្វីប​អាស៊ី (Asian Games) លើក​ទី​១៩ ​ដើម​ឡើយ​គ្រោង​ធ្វើ​​នៅ​ឆ្នាំ​២០២២ ប៉ុន្តែ​ដោយសារ​វិបត្តិ​កូវីដ-១៩ ម្ចាស់​ផ្ទះ​ចិន​បាន​ពន្យារ​ពេល​មក​រៀបចំ​ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០២៣ នៅ​​ខេត្ត Hangzhou។

មហា​ព្រឹត្តិការណ៍​​កីឡា​ធំ​លើក​ទី​១៩​នេះត្រូវ​បាន​ដាក់​កីឡា​ចំនួន​៤០​ប្រភេទ និង​មាន​វិញ្ញាសា​ប្រមាណ​៤៨២​​ដើម្បី​ឲ្យ​ប្រកួត​ប្រជែង​មេដាយ។ ក្នុង​នោះ​កីឡា​ជឺជីតស៊ូក៏​ត្រូវ​បាន​ដាក់​បញ្ជូល​ឲ្យ​ប្រកួត​ប្រជែង​ជា​ផ្លូវ​ការ​ ខណៈ​កម្ពុជា​ក៏​គ្រោង​នឹង​បញ្ជូន​អត្តពលិក​កីឡា​ជឺជីតស៊ូចូល​រួម​ប្រកួត​ដែរ។

វីរកីឡាការិនី ខាន់ ចេសា ត្រូវ​ការពារតំណែង​មេដាយ​មាស​កីឡា​ទ្វីប​អាស៊ី​របស់​ខ្លួន​ដែល​បាន​​​ឈ្នះ​កាល​ពី​ឆ្នាំ​២០១៨ នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ បន្ទាប់​ពី​ជោគជ័យ​ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី​៣២ នៅ​កម្ពុជា កីឡាការិនី​រូប​នេះ​បាន​ប្រាប់​ថា ៖«ឃើញ​​ប្រជា​ជន​កម្ពុជា​​ស្រឡាញ់​គាំទ្រ ខ្ញុំ​ច្រើន​យ៉ាង​នេះ ខ្ញុំ​ពិត​ជា​សប្បាយ​រីក​រាយ​ជាង​អ្វី​ដែល​ខ្ញុំ​បាន​ឈ្នះ​មេដាយ​ថែម​ទៀត។ ខ្ញុំ​ពិត​ជា​មាន​មោទនភាព និង​រំភើប​រីក​រាយ​ខ្លាំង​ណាស់»។

«ឥឡូវ​នេះ ខ្ញុំ​ត្រូវ​ត្រឡប់ទៅ​សហរដ្ឋ​អាមេរិក​វិញ ហើយ​ខ្ញុំ​នឹង​ចូល​រួម​ការ​ប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​ទៀត។ បន្ទាប់​មក​ ខ្ញុំ​នឹង​ត្រឡប់​មក​កម្ពុជា​​វិញ​​ដើម្បី​ចូល​រួម​ប្រកួត​កីឡា​ទ្វីប​អាស៊ី»។ ខាន់ ចេសា បាន​បញ្ជាក់។

សូម​បញ្ជាក់​ថា ខាន់ ចេសា ជា​អត្តពលិក​ម្នាក់​ក្នុង​ចំណោម​អត្តពលិក​កម្ពុជា​តែ​៣​នាក់​ប៉ុណ្ណោះ​ដែល​បាន​ឈ្នះ​មេដាយ​មាស​​ពី​កីឡា​ទ្វីប​អាស៊ី បន្ទាប់​ពី​វីរកីឡាការិនី ស៊ន សៀវម៉ី បាន​ឈ្នះ​មេដាយ​មាស​កាល​ពី​ឆ្នាំ​២០១៤ នៅ​កូរ៉េ​ខាង​ត្បូង និង​វីរកីឡាករ​ម៉ូតូ​ទឹក​ សាលី អ៊ូម៉ើត បាន​ឈ្នះ​មេដាយ​មាស​កាល​ពី​ឆ្នាំ​២០១៨​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

ការ​​ចូល​រួម​ប្រកួត​កីឡា​ទ្វីប​អាស៊ី លើក​ទី​១៩ ឆ្នាំ​២០២៣ ខាង​មុខ​នេះ មាន​ន័យ​ថា ខាន់ ចេសា នឹង​តំណាង​ឲ្យ​កម្ពុជា​​ជា​លើក​ទី​២​សម្រាប់​ការ​ចូល​រួម​ប្រកួត​កីឡា​កម្រិត​អាស៊ី ខណៈ​​វីរកីឡាការិនី​រូប​នេះ​ធ្លាប់​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម​ពីរ​លើក​ហើយ​គឺ​ឆ្នាំ​២០១៩ និង​២០២៣៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម