កីឡា
ប៉ាល់ ឆរស្មី មិននឹកស្មានដល់ការឈ្នះពានអត្តពលិកឆ្នើមស៊ីហ្គេមជាលើកទី២
កីឡាការិនីវ៉ូវីណាមជម្រើសជាតិកម្ពុជា ប៉ាល់ ឆរស្មី បានឈ្នះពានរង្វាន់អត្តពលិកឆ្នើមមួយក្នុងចំណោមពានរង្វាន់អត្តពលិកឆ្នើមពីរប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។
តាមពិតទៅនេះជាលើកទី២ដែលកីឡាការិនីកម្ពុជា ប៉ាល់ ឆរស្មី បានឈ្នះពានរង្វាន់អត្តពលិក បន្ទាប់ពីធ្លាប់បានឈ្នះម្តងហើយកាលពីឆ្នាំ២០១១។

ប៉ាល់ ឆរស្មី បានរៀបរាប់ពីអារម្មណ៍ផ្ទាល់ខ្លួនថា ៖«ពានរង្វាន់ កីឡាការិនីឆ្នើម លើកទី១ ទទួលបាននៅឆ្នាំ២០១១ ដែលជាលើកដំបូងនៃការចូលរួមប្រកួតកីឡាស៊ីហ្គេម តែអ្វីដែលមិននឹកស្មានគឺមានឱកាសមាសទទួលបានពានរង្វាន់នេះម្តងទៀតនៃការចូលរួមប្រកួតស៊ីហ្គេម លើកចុងក្រោយរបស់ខ្ញុំនៅលើទឹកដីកំណោះតខ្លួនឯង»។

«ការលះបង់ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយ ទោះជាត្រូវដើរយូរ ឬឆាប់ វាមិនសំខាន់ តែអ្វីដែលសំខាន់ គឺដើរឲ្យដល់គោលដៅនោះគឺជាមោទនភាព»។ ប៉ាល់ ឆរស្មី បានសង្កត់ធ្ងន់។
សូមបញ្ជាក់ថា កីឡាការិនីឆ្នើម ប៉ាល់ ឆរស្មី បានឈ្នះបានឈ្នះមេដាយ៦គ្រឿងគឺមាស៤ ប្រាក់១ និងសំរឹទ្ធ១ពីកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ កាលស៊ីហ្គេម ឆ្នាំ២០១១ កីឡាការិនីរូបនេះបានឈ្នះមេដាយមាស១ និងប្រាក់៣៕

អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ