Connect with us

កីឡា

សម្តេច​តេជោ ហ៊ុន សែន ៖«ប៊ូ សំណាង កំពុង​ល្បី​នៅស៊ីហ្គេម ដូច Messi ល្បី​នៅ​ World​ Cup​»

បានផុស

នៅ

សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​បាន​កោត​សរសើរ​​កីឡាការិនី​រត់​ប្រណាំង ប៊ូ សំណាង ដែល​​​ត្រូវ​បាន​បណ្តាញ​សារព័ត៌មាន​ល្បី​ៗ​​ទូទាំង​ពិភព​លោក​ផ្សព្វផ្សាយ​ដែល​ដូច​ទៅ​នឹង​កំពូល​តារា​បាល់ទាត់​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន Lionel Messi ល្បី​នៅ​ក្នុង​ការ​​ប្រកួត​បាល់ទាត់​​ពិភព​លោក​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​សម្តេច​តេជោ ហ៊ុន សែន បាន​ជួប​សំណេះ​សំណាល និង​ផ្តល់​អនុសាសន៍​ដល់​អត្តពលិក​​ជន​ពិការ​កម្ពុជា​​នៅរសៀល​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៣​ ​នៅ​វិមាន​សន្តិភាព ស្រប​ពេល​​​កីឡាករ កីឡាការិនី​ជន​ពិការ​កម្ពុជា​កំពុង​ត្រៀម​ខ្លួន​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣។

សម្តេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ការរៀបចំ​កីឡា​ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានក្លាយជាប្រធានបទមួយ​ដែល​សារព័ត៌មានអន្តរជាតិធំៗមាន​ដូច​ជា​ CNN, New York Time, South China Morning Post, Channel News Asia ជាដើម​បានផ្សាយល្អ​ៗ​អំពី​កម្ពុជា។

សម្តេច​តេជោ​បាន​បញ្ជាក់​ថា ៖«ភាព​លេច​ធ្លោ​​អស្ចារ្យ​ជាង​គេ​គឺ​កីឡាការិនី ប៊ូ សំណាង បើ​ទោះ​​​ជា​មិន​ជាប់​មេដាយ​ ក៏​ប៉ុន្តែ​គាត់​​បាន​ជាប់​មេដាយ​ថ្នាក់​ពិភព​លោក​សម្រាប់​​ប្រជា​ជន​ទូទាំង​ពិភព​លោក​តែ​ម្តង។ ឥឡូវ​នេះ បើ​យើង​ពិនិត្យ​មើល ជំនាន់ World Cup នៅកាតា អ្នក​ដែល​ល្បី​ឈ្មោះ​ជាង​គេ​គឺ Messi របស់​ក្រុម​អាហ្សង់ទីន ដែល​បាន​ទទួល​ពាន​រង្វាន់ ប៉ុន្តែ Messi ល្បី​ឈ្មោះ​យូរ​ហើយ ប៉ុន្តែ​ ប៊ូ សំណាង ក៏​ចាប់​ផ្តើម​មាន​កេរ្តិ៍ឈ្មោះ​ល្បី។ បើ​ប្រៀប​ធៀប Messi គេ​ល្បី​យូរ​ហើយ ហើយ​គេ​កម្រិត​ពិភព​លោក​នៃ​ការ​ទាត់​បាល់ ប៉ុន្តែ ប៊ូ សំណាង ចាប់​ផ្តើមមាន​កេរ្តិ៍ឈ្មោះ​​​ល្បី​ដែល​អាច​ទាញ​ទឹក​ចិត្តប្រជា​ជន​កម្ពុជា​ផង និង​ទឹក​ចិត្ត​ពិភព​លោក​ផង»៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

រដ្ឋបាលខេត្តមណ្ឌលគិរី បើកសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តដើម្បីការងារកាន់តែល្អប្រសើរ

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ខេត្តថៃចំនួន៤៤ នៅតែគ្របដណ្តប់ដោយខ្យល់ពុលដ៏គ្រោះថ្នាក់

ព័ត៌មានជាតិ៣១ នាទីutes មុន

កម្លាំងចម្រុះ នៃស្នងការរាជធានី បន្តដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង នៅលើកំណាត់ផ្លូវ ៦០ ម៉ែត្រ

ព័ត៌មានជាតិ៣៣ នាទីutes មុន

ស្នងការខេត្តមណ្ឌលគិរី ចុះណែនាំទីតាំងអាជីវកម្ម ២៩កន្លែង ឱ្យមានឧបករណ៍ពន្លត់អគ្គិភ័យរៀងៗខ្លួនដើម្បីការពារពីគ្រោះអគ្គិភ័យ

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ក្រុម​ស្រឡាញ់​ភេទ​ដូចគ្នា​រាប់​រយ​គូនៅ​ថៃ កំពុង​ចាំចុះ​សំបុត្រ​អាពាហ៌ពិពាហ៌ ក្រោយ​ច្បាប់​ថ្មី​អនុម័ត

Sokha Hotels

ព័ត៌មានពេញនិយម