កីឡា
ក្រុមបាល់ទាត់កម្ពុជា គ្រោងប្រកួតកម្ដៅសាច់ដុំជាមួយ បង់ក្លាដេស អំឡុងថ្ងៃប្រកួត FIFA Day
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកាសជាផ្លូវការថានឹងមានការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំទល់នឹងជម្រើសជាតិបង់ក្លាដេស ក្នុងអំឡុងថ្ងៃប្រកួត FIFA Day ខាងមុខ។ ការប្រកាសបែបនេះ បន្ទាប់ពីសហព័ន្ធបានយល់ព្រមទទួលសំណើររបស់សហព័ន្ធកីឡាបាល់ទាត់បង់ក្លាដេស ដែលបានស្នើប្រកួតជាមួយកម្ពុជា យូរមកហើយ ហើយគេបានប្រកាសនៅលើវិបសាយផ្លូវការរបស់ខ្លួន bff.com.bd កាលពីពេលថ្មីៗនេះ។

ការប្រកួតជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈអាចយល់បានថា ពហុកីឡដ្ឋានជាតិមរតកតេជោ មិនអាចដំណើរការប្រកួតបាន ដោយសារស្មៅស្ថិតក្នុងលក្ខខណ្ឌមិនអំណោយផល ក្រោយរៀបចំការសម្ដែងបើកបិទ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលគ្រោងបញ្ចប់នៅថ្ងៃទី៩ ខែមិថុនា។
គួររំលឹកថា ក្រុមទាំងពីរទើបតែជួបគ្នាកាលពីខែកញ្ញា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលនោះបង់ក្លាដេស បានយកឈ្នះ កម្ពុជា ១-០ ខណៈកាលពីឆ្នាំ២០១៩ គេក៏បានយកឈ្នះកម្ពុជា ០-១ ដូចគ្នានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
សូមបញ្ជាក់ជាថ្មីថា នេះជាការប្រកួតដកស្រង់ដើម្បីវាស់ស្ទង់សមត្ថភាពក្រុមរៀងៗខ្លួន ក៏ដូចជារកចំណាត់ថ្នាក់ក្នុង FIFA World Ranking ជាពិសេសដើម្បីត្រៀមសម្រាប់ការប្រកួតជម្រុះបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ នៅអំឡុងខែតុលាខាងមុខ៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?