កីឡា
កីឡា៨ប្រភេទប្រកួតនៅស្តាតមរតកតេជោ ក្នុងកីឡាអាស៊ានប៉ារ៉ាហ្គេម
ពហុកីឡដ្ឋានជាតិមរតកតេជោបានក្លាយជាទីកន្លែងរៀបចំការប្រកួតកីឡាច្រើនប្រភេទជាងគេសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី៣ ខែមិថុនា និងបិទបញ្ចប់នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងចំណោមកីឡា១៤ប្រភេទ មានកីឡា៨ប្រភេទត្រូវរៀបចំការប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ ពីព្រោះនៅទីនោះមានភូមិកីឡា (Sport Village) ដែលជាកន្លែងសម្រាប់កីឡាករ កីឡាការិនីជនមានពិការភាពស្នាក់នៅ ទទួលទានអាហារ និងងាយស្រួលធ្វើដំណើរ។
កីឡាទាំង៨ប្រភេទរួមមាន៖
- កីឡាជនពិការអត្តពលកម្ម
- កីឡាជនពិការហែលទឹក
- កីឡាជនពិការបាល់បោះជិះរទេះ
- កីឡាជនពិការបាល់ទះអង្គុយ
- កីឡាជនពិការវាយកូនឃ្លីលើតុ
- កីឡាជនពិការវាយសី
- កីឡាជនពិការបាល់ទាត់ជនពិការភ្នែក
- កីឡាជនពិការបាល់បោះភ្នែក
ដោយឡែក កីឡាបាល់ទាត់ចលនាខួរក្បាលប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ កីឡាលើកទម្ងន់ប្រកួតនៅមជ្ឈមណ្ឌលជាតិជនពិការ តេជោសែន។ កីឡាយូដូប្រកួតនៅសហភាពសហព័ន្ធយុវជនកម្ពុជា។ កីឡាប៊ូស្យាប្រកួតនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងកីឡាអុកប្រកួតនៅសាកលវិទ្យាល័យភ្នំពេញ ហើយកីឡាប្រកួតសម្តែងគឺ អេឡិចត្រូនិកប្រកួតនៅណាហ្គាវើលដ៍។
រហូតដល់ពេលនេះ ប្រទេសអាស៊ានទាំង១១បានចុះឈ្មោះអត្តពលិក និងមន្ត្រីរបស់ខ្លួនរួចរាល់ហើយ។ ក្នុងនោះប្រទេសថៃដាក់បុគ្គលិកចូលរួមប្រកួតច្រើនជាងគេ។ បន្ទាប់មកឥណ្ឌូណេស៊ី កម្ពុជា ហ្វីលីពីន និងម៉ាឡេស៊ីជាដើម។
សុបអត្តពលិក និងមន្ត្រីដែលចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ មានចំនួន២៦៩២នាក់៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ