កីឡា
សហព័ន្ធបញ្ជាក់ជុំវិញព័ត៌មានក្លឹបបាល់ទាត់ខ្លះត្រូវបានរំសាយ
ស្របពេលវិស័យបាល់ទាត់កំពុងអភិវឌ្ឍយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែមួយរយៈពេលចុងក្រោយនេះមានព័ត៌មានតៗគ្នាថា មានក្លឹបបាល់ទាត់ខ្លះស្ថិតនៅក្របខណ្ឌទី២ និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បានរំសាយចោលដែលជាដំណឹងគួរឲ្យសោកស្តាយ។
ជុំវិញបញ្ហានេះ តំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានទទួលស្គាល់ថា ពិតជាមានក្លឹបបាល់ទាត់មួយនៅក្នុងប្រទេសកម្ពុជាបានដាក់ពាក្យដើម្បីរំសាយក្លឹបមែន ប៉ុន្តែក្លឹបផ្សេងទៀតដែលមានព័ត៌មានតៗគ្នាពីការរំសាយនោះមិនទាន់មានលិខិតស្នាមផ្លូវការឡើយ។

លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ដល់សារព័ត៌មាន«កម្ពុជាថ្មី»ថា ៖«រហូតមកដល់ពេលនេះ សហព័ន្ធបាល់ទាត់កម្ពុជាទើបតែទទួលបានលិខិតផ្លូវការមួយពីក្លឹបបាល់ទាត់ EDC (អគ្គិសនីកម្ពុជា)។ គេបានដាក់ពាក្យមកសុំរំសាយ ហើយយើងខ្ញុំក៏ត្រៀមដាក់ជូនទៅឯកឧត្តមប្រធានដើម្បីពិនិត្យ និងចារជាផ្លូវការត្រឡប់វិញ ដើម្បីផ្សព្វផ្សាយជាផ្លូវការ តែនៅពេលនេះរង់ចាំមើលឯកឧត្តមប្រធានមានមតិយោបល់ ឬចង់ជួបជាមួយក្លឹបឬយ៉ាងណា។ បើអត់ទេ រង់ចាំស្ថានភាពជាក់ស្តែង តាមចំណាររបស់មេ។ ក្លឹបផ្សេងៗទៀត អត់ទាន់មានលិខិតផ្លូវការណាមួយមកដល់សហព័ន្ធទេ តែខ្ញុំក៏បានឮព័ត៌មានតៗគ្នាពីរឿងហ្នឹងដែរ»។
ក្រៅពីក្លឹបបាល់ទាត់អគ្គិសនីកម្ពុជាដែលមានព័ត៌មានពីការរំសាយ និងដាក់ពាក្យជាផ្លូវការដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏មានព័ត៌មានពីក្លឹបសូលទីឡូអង្គរ និងខេត្តកោះកុងដែលស្ថិតនៅក្នុងក្របខណ្ឌលីគទី២ពីការរំសាយក្លឹបដែរ ប៉ុន្តែខាងសហព័ន្ធបាល់ទាត់កម្ពុជានៅមិនទាន់ទទួលបានលិខិតផ្លូវការឡើយ។

សូមបញ្ជាក់ថា ក្លឹបបាល់ទាត់អគ្គិសនីកម្ពុជាដែលប្រើប្រាស់កីឡាករក្នុងស្រុកសុទ្ធបានឈ្នះជើងឯកលីគទី២កាលពីឆ្នាំ២០២២ និងទទួលបានកៅអីមកលេងក្នុងក្របខណ្ឌលីគកំពូលកម្ពុជានារដូវកាល២០២៣-២៤ ខណៈក្លឹបសូលទីឡូអង្គរដែលមានមូលដ្ឋាននៅខេត្តសៀមរាប និងក្រុមបាល់ទាត់ខេត្តកោះកុងក៏ជាសមាជិកក្នុងក្របខណ្ឌលីគទី២ដែរក៏មានព័ត៌មានពីការរំសាយដែរ។
ចាប់តាំងពីវិបត្តិកូវីដ-១៩វាយលុកពិភពលោក ក៏ដូចជាប្រទេសកម្ពុជាមក ក្លឹបបាល់ទាត់កម្ពុជាមួយចំនួនជួបការលំបាកយ៉ាងខ្លាំងជុំវិញចំណូល-ចំណាយ ស្របពេលអ្នកគាំទ្រក៏កាន់តែខ្សត់ខ្សោយក្នុងការទិញសំបុត្រចូលទស្សនាផ្ទាល់៕

អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ