កីឡា
ប្រធាន AFF ចង់ឱ្យពាន AFF U-23 Championship ក្លាយជាការប្រកួតអចិន្ត្រៃយ៍
ប្រមុខសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានប្រកាសនៅថ្ងៃចន្ទ ទី២៩ ខែឧសភានេះថា ពានរង្វាន់ AFF U23 Championship 2023 នឹងធ្វើឡើងនៅទីក្រុងឈុនបុរី ប្រទេសថៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ហើយនឹងឃើញក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំមកពី១០ប្រទេសជាសមាជិកអាស៊ានចូលរួមប្រកួត។

ពិធីចាប់ឆ្នោតជាផ្លូវការបានធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ នាព្រឹកថ្ងៃនេះ ដែលដំណើរការដោយប្រធានសហព័ន្ធ AFF លោកនាយឧត្តមសេនីយ៍ទោ ខៀវ សាម៉េត, ប្រធានសហព័ន្ធបាល់ទាត់ឡាវ លោក Viphet Sihachakr និងប្រធានសមាគមបាល់ទាត់ថៃ លោកឧត្តមសេនីយ៍ឯក Somyot Poompanmoung ក្រោមវត្តមានរបស់តំណាងមកពីសមាគមជាសមាជិក និងមន្ត្រីក្រុមស្ទើរតែទាំងអស់។
លោកនាយឧត្តមសេនីយ៍ទោ ខៀវ សាម៉េត បានមានប្រសាសន៍ថា ៖«យើងមានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញពីកាលបរិច្ឆេទ និងក្រុមសម្រាប់ការប្រកួតពានរង្វាន់ AFF U23 Championship ឆ្នាំនេះ ដែលមិនត្រឹមតែជាផ្នែកសំខាន់នៃការប្រកួត AFF ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវេទិកាដ៏សំខាន់មួយដើម្បីរៀបចំកីឡាករបាល់ទាត់ជំនាន់ក្រោយរបស់យើង ដើម្បីផ្លាស់ប្តូរទៅកាន់ក្រុមជម្រើសជាតិជាន់ខ្ពស់ផងដែរ»។
«វាតែងតែមានសារៈសំខាន់នៅក្នុងគំនិតរបស់យើង ដើម្បីធ្វើឱ្យការប្រកួតនេះក្លាយជាការប្រកួតអចិន្ត្រៃយ៍នៅក្នុងប្រតិទិននៃការប្រកួតរបស់យើង។ យើងមានមោទនភាពយ៉ាងខ្លាំងក្នុងការរៀបចំការប្រកួតជើងឯកម្តងទៀតនៅឆ្នាំនេះ»។ អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែររូបនេះបានសង្កត់ធ្ងន់។
គួរបញ្ជាក់ថា ក្រុមដែលចូលរួមទាំង ១០ត្រូវបានបែងចែកជា៣ពូល ម្ចាស់ផ្ទះថៃ ស្ថិតក្នុងពូល A ដែលមានកម្ពុជា ប្រ៊ុយណេ និងមីយ៉ាន់ម៉ា ខណៈក្រុមការពារតំណែងជើងឯក វៀតណាម ត្រូវប៉ះហ្វីលីពីន និងឡាវ ក្នុងពូល C។ រីឯពូល B មាន ទីម័រខាងកើត ម៉ាឡេស៊ី និងម្ចាស់មេដាយមាសស៊ីហ្គេម ឥណ្ឌូណេស៊ី។
ក្រុមកំពូលនៃក្រុមនីមួយៗនឹងឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួមជាមួយនឹងក្រុមលេខ២ ល្អបំផុតពីវគ្គចែកពូល ខណៈក្រុមឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ aseanfootball.org

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ