កីឡា
ឥណ្ឌូណេស៊ី កំណត់គោលដៅឈរលើគេក្នុងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា
អត្តពលិកជនមានពិការភាពឥណ្ឌូណេស៊ី មានបំណងឈរលើកំពូលតារាងមេដាយក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលគ្រោងធ្វើនៅខែមិថុនាឆ្នាំនេះនៅកម្ពុជា។
ក្នុងពិធីបញ្ជូនអត្តពលិកឥណ្ឌូណេស៊ីសម្រាប់ការចូលរួមប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅសាលប្រជុំក្រុង Surakarta កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា លោក Dito Ariotedjo បាននិយាយថា អត្តពលិកពិការឥណ្ឌូណេស៊ីបាននិងកំពុងរៀបចំខ្លួនតាំងពីឆ្នាំ២០២២ តាមរយៈការហ្វឹកហាត់ថ្នាក់ជាតិដែលមិនមានការរំខាន។
លោកបានបញ្ជាក់ថា ៖«នេះគឺជាឧទាហរណ៍មួយនៃការអនុវត្តបទបញ្ជារបស់ប្រធានាធិបតី លេខ៨៦ ឆ្នាំ២០២១ ទាក់ទងនឹងការកែប្រែដ៏ធំរបស់កីឡាជាតិ។ ដូច្នេះយើងទាំងអស់គ្នាគួរតែថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី Joko Widod»។
លោករដ្ឋមន្ត្រីក៏បានសម្តែងក្តីសង្ឃឹមថា អត្តពលិកឥណ្ឌូណេស៊ីនឹងបង្កើនសមត្ថភាព និងសមិទ្ធផលរបស់ពួកគេទាំងក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម និងអាស៊ីប៉ារ៉ាហ្គេម (Asian Para Games) ធ្វើជាកន្លែងត្រៀមខ្លួន មុននឹងឈានទៅប្រកួតកីឡាប៉ារ៉ាឡាំពិក នាពេលខាងមុខ។
លោកបានបញ្ជាក់ថា ៖«ដូច្នេះហើយ ខ្ញុំសូមជំរុញអ្នកទាំងអស់គ្នាឱ្យតស៊ូ ប្រកួតជាមួយនឹងស្នាដៃដ៏ល្អបំផុតរបស់អ្នក ហើយបន្តរក្សានូវស្មារតីនៃការប្រកួតកីឡា។ លទ្ធផលនៅអាស៊ានប៉ារ៉ាហ្គេមនឹងប្រើជាគំរូដើម្បីរៀបចំខ្លួនយើងឱ្យកាន់តែល្អសម្រាប់ការប្រកួតកីឡាអូឡាំពិកខាងមុខ (ប៉ារ៉ាឡាំពិក)»។
ក្នុងឱកាសនោះដែរ នាយបេសកកម្មប្រតិភូឥណ្ឌូណេស៊ី លោក Andi Suherman បានមានប្រសាសន៍ថា បេក្ខភាពនេះមានចំនួន ៥០០នាក់ ក្នុងនោះមានអត្តពលិក ២៨៦នាក់ ដែលនឹងត្រូវចូលរួមប្រកួតប្រជែងក្នុងកីឡាចំនួន ១២ប្រភេទ។
ចំពោះគោលដៅសរុបមេដាយវិញ ឥណ្ឌូណេស៊ីកំពុងសម្លឹងរកយកមេដាយមាស ១២១គ្រឿង ប្រាក់ ៩២គ្រឿង និងសំរឹទ្ធ ៨៤គ្រឿង។
លោក Andi Suherman បានសង្កត់ធ្ងន់ថា ៖«យើងបានធ្វើការវិភាគ និងវាយតម្លៃលើសក្ដានុពល និងសមិទ្ធផលរបស់អត្តពលិកក្នុងអំឡុងពេលហ្វឹកហាត់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជាតិ។ ផ្អែកលើលទ្ធផល យើងបានកំណត់គោលដៅឈរលើគេនៅអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣»។
លោកបានបញ្ជាក់ថា គោលដៅត្រូវបានកំណត់ជាក់ស្តែង ហើយរំពឹងទុកជាការជំរុញដល់អត្តពលិកឲ្យអស់ពីសមត្ថភាពក្នុងព្រឹត្តិការណ៍ពហុកីឡា លើកទី១២នេះ៕
ប្រែសម្រួល ៖ មន្នីរ័ត្ន
ប្រភព ៖ en.antaranews.com
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់