កីឡា
ក្រុមកីឡាករពិការរទេះកម្ពុជាគ្មានក្តីបារម្ភដូចមុន សង្ឃឹមលទ្ធផលល្អក្នុងអាស៊ានប៉ារ៉ាហ្គេម
ក្រុមកីឡាករជនពិការរទេះកម្ពុជាមិនមានអ្វីបារម្ភឡើយសម្រាប់ការហ្វឹកហាត់ត្រៀមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ។
សម្រាប់ការត្រៀមខ្លួនប្រកួតក្នុងទឹកដីកំណើតរបស់ខ្លួន ក្រុមអត្តពលកម្មរទេះកម្ពុជាមានក្តីសង្ឃឹមច្រើនក្នុងការទទួលបានមេដាយជូនជាតិក្នុងនាមជាម្ចាស់ផ្ទះដោយសារពួកគាត់ទទួលបានរទេះថ្មីទំនើបដែលជំរុញឲ្យការហ្វឹកហាត់កាន់តែល្អប្រសើរ។
កីឡាករ វ៉ាន វ៉ុន សមាជិកក្រុមម្នាក់បានប្រាប់«កម្ពុជាថ្មី»ថា ក្រុមអត្តពលកម្មពិការរទេះកម្ពុជាត្រូវប្រកួតលើប្រភេទពិការពីរផ្សេងគ្នាគឺ T53 និង T54 សម្រាប់វិញ្ញាសាប្រណាំងរទេះជាច្រើនមានដូចជាចម្ងាយ១០០ម៉ែត្រ ២០០ម៉ែត្រ ៤០០ម៉ែត្រ និងបណ្តាក់១០០ម៉ែត្រ x ៤។
វ៉ាន វ៉ុន ដែលធ្លាប់មានបទពិសោធច្រើនលើឆាកអន្តរជាតិបានរៀបរាប់ថា ៖«ក្រុមខ្ញុំទាំងអស់បានហ្វឹកហាត់ត្រៀមអាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ គឺល្អជាងមុន ដោយសារពួកយើងទទួលបានរទេះថ្មីដែលឯកឧត្តម ហ៊ុន ម៉ានី បានជួយទិញថ្មីទាំង៥គ្រឿងពីប្រទេសជប៉ុន។ ដោយមានរទេះថ្មី ការហ្វឹកហាត់របស់យើងខ្ញុំល្អប្រសើរច្រើនជាងមុន។ យើងមិនអាចនិយាយពីលទ្ធផលទុកមុនទេ ប៉ុន្តែបើប្រៀបធៀបថិរវេលារបស់យើងក្នុងការហ្វឹកហាត់ទៅនឹងការប្រកួតនៅប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ២០២២ គឺយើងធ្វើបានល្អជាង។ មិនត្រឹមតែរទេះថ្មីទេ សូម្បីតែសម្ភារៈផ្សេងៗដូចជាសំបកកងជាដើមក៏ថ្មីដែរ អីចឹងការហ្វឹកហាត់របស់យើងគឺមានកម្លាំងចិត្ត និងសប្បាយរីករាយក្នុងការហ្វឹកហាត់ជាងមុន ជាពិសេសយើងជាម្ចាស់ផ្ទះថែមទៀត»។
«កាលពីមុន រទេះចាស់ យើងខ្លាចបាក់ ពេលហាត់ខ្លាំង ធ្វើឲ្យប្រេះស្រាំ ហើយយកទៅផ្សា ហើយបារម្ភខ្លាចខូចពេលជិតដល់ថ្ងៃប្រកួត ប៉ុន្តែឥឡូវនេះ កីឡាកររទេះទាំងអស់ទទួលបានរទេះថ្មី អីចឹងការហ្វឹកហាត់គ្មានអ្វីព្រួយបារម្ភទេ។ គ្រប់វិញ្ញាសាដែលគ្រូដាក់ឲ្យហ្វឹកហាត់គឺយើងធ្វើបានគ្រប់លក្ខខណ្ឌ។ និយាយជារួម ក្រុមយើងខ្ញុំទទួលបានរទេះថ្មី សង្ឃឹមទទួលបានលទ្ធផលល្អ ដោយសារជិះស្រួល ល្បឿនលឿន»។
ក្រុមកីឡាករជនពិការរទេះកម្ពុជាមានសមាជិក៥រូបបានឈ្នះមេដាយមាស១គ្រឿងលើវិញ្ញាសា ប្រណាំងរទេះបណ្តាក់ចម្ងាយ ១០០ម៉ែត្រ x ៤ ពីកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី ដូច្នេះពួកគាត់ត្រូវការពារមេដាយមាសនៅអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់