Connect with us

កីឡា

កីឡាការិនី​ឆ្នើម​ ស្រួង ភាវី ​ធ្វើទូតសុច្ឆន្ទៈឲ្យ​ក្រុម​ហ៊ុន​​មួយ​ដើម្បី​ជួយ​អ្នកខ្វះខាត

បានផុស

នៅ

កីឡាការិនី​ស្នូកឃ័រ និង​ប៊ីយ៉ា​ដ៏​ឆ្នើម​របស់​កម្ពុជា ស្រួង ភាវី ​បាន​ទទួល​ការងារ​ជា​ទូត​សុច្ឆន្ទៈ​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ដោយ​មិន​​ទទួល​យក​​ប្រាក់​ចំណូល​​ដើម្បី​ផល​ប្រយោជន៍​​ផ្ទាល់​ខ្លួន​ទេ ប៉ុន្តែ​ដើម្បី​​​ការងារ​សប្បុរស​ធម៌​ដល់​​អ្នក​ខ្វះ​ខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ឆ្នាំ​២០២៣ ស្រួង ភាវី បាន​ប្រកាស​ថា ខ្លួន​បាន​ចុះ​កុង​ត្រា​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ​ឲ្យ​ក្រុម​ហ៊ុន​អាកាសចរណ៍ស្កាយ​អង្គរ​ដើម្បី​ស្វែង​រក​ផល​ប្រយោជន៍​សម្រាប់​កិច្ច​ការងារ​សប្បុរស​ធម៌​របស់​អ្នក​នាង។

«ការ​​ចុះ​​កុង​ត្រា​នេះ​ ខ្ញុំ​មិន​​យក​ប្រាក់​​សម្រាប់​​ខ្លួន​​ឯង​​ទេ​​ គឺ​ខ្ញុំ​បាន​​បង្វិល​​ទៅ​​ជា​​កិច្ចការ​​សប្បុរសធម៌​វិញ​។ គឺ​ថា​ប្រសិន​បើ​ខ្ញុំ​ត្រូវ​មាន​កិច្ចការ​សប្បុរសធម៌​ត្រូវ​ធ្វើ​ ឬ​មាន​ប្អូន​ៗ​ ក៏​ដូចជា​​ប្រជាជន​ខ្មែរ​យើង​​ដែល​​មាន​​ជីវភាព​​ខ្វះ​ខាត​​ ហើយ​​ត្រូវ​​បាន​​អង្គការ​​សប្បុរស​ធម៌​​របស់​​នាង​​ខ្ញុំ​​ធានា​​​ពួកគាត់​​មក​​ព្យាបាល​​ជំងឺ​​នៅ​​ប្រទេស​​កូរ៉េ​​ គឺ​​មិន​​តម្រូវ​​ឱ្យ​​យក​​ប្រាក់​​ពី​ពួក​គាត់​ឡើយ​»។  ស្រួង​ ភាវី បាន​រៀប​រាប់។

កីឡាការិនី​ដើម​កំណើត​ខេត្ត​ត្បូង​ឃ្មុំ​រូប​នេះ​បន្ថែម​ថា ​អ្នក​នាង​មាន​តែ​ខ្លួន​មួយ ដូច្នេះ​រាល់​កិច្ច​ការ​ដែល​​​ទទួល​គឺ​ជា​អម្រែក​ដ៏​ធំ​ធេង ​ប៉ុន្តែ​ការ​លះ​បង់ទាំង​ប៉ុន្មាន​របស់​អ្នក​នាង​គឺ​មាន​តម្លៃ​ធំ​ធេង​​សម្រាប់​ប្រទេស​ជាតិ​ និង​ប្រជា​ជន​កម្ពុជា ទើប​ធ្វើ​ឲ្យ​អ្នកនាង​ទទួល​ទាំង​ស្នាម​ញញឹម បើ​ទោះ​ជា​ដឹង​ថា វា​ជា​អម្រែក​ដ៏​ធំ​ក៏​ដោយ។

ស្រួង ភាវី ទើប​តែ​វិល​ត្រឡប់​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​វិញ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ បន្ទាប់​ពី​ចប់​ភារកិច្ច​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​ ដោយ​ទទួល​បាន​មេដាយ​មាស១​គ្រឿង និង​សំរិទ្ធ​១​គ្រឿង​ជូន​ជាតិ។ កីឡាការិនី​រូប​នេះ​តែង​តែ​ធ្វើ​សកម្មភាព​សប្បុរស​ធម៌​ដើម្បី​ជួយ​ដល់​កុមារ​ក្រី​ក្រ និង​អ្នក​ខ្វះ​ខាត​នៅ​ប្រទេស​កម្ពុជា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម