កីឡា
ហែលទឹកវៀតណាម មិនផ្តោតខ្លាំងលើមេដាយមាស ក្នុងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា
ក្រុមកីឡាហែលទឹកជនពិការវៀតណាម គ្រោងនឹងចាកចេញមកកម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ ដោយស្មារតីមិនឱ្យអត្តពលិកផ្តោតខ្លាំងពេកលើគោលដៅមាសនោះឡើយ។
ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលប្រព្រឹត្តទៅនៅកម្ពុជាភ្លាមៗ បន្ទាប់ពីបញ្ចប់ស៊ីហ្គេមកាលពីពេលថ្មីៗនេះ។ លើកទីមួយ កម្ពុជាបានបន្តអនុវត្តគោលការណ៍នយោបាយ ដោយមិនគិតថ្លៃ អាហារ ការស្នាក់នៅ ការដឹកជញ្ជូនក្នុងស្រុកសម្រាប់សមាជិកគណៈប្រតិភូដែលចូលរួម រួមទាំងសំបុត្រចូលទស្សនា និងសិទ្ធិផ្សព្វផ្សាយ។
កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ មាន១៣ប្រភេទកីឡា ដែលក្នុងនោះប្រតិភូវៀតណាម បានចូលរួម ៨កីឡា រួមមាន អត្តពលកម្ម ហែលទឹក អុក យូដូ វាយសី វាយកូនឃ្លីលើតុ លើកទម្ងន់ និងប៊ូស្យា។
ប្រតិភូកីឡាជនពិការវៀតណាម បានចូលរួមការប្រកួតឆ្នាំនេះដោយមានសមាជិកចំនួន ១៦៤នាក់ ក្នុងនោះមានអត្តពលិកចំនួន ១២២នាក់។ អត្តពលកម្ម និងហែលទឹក គឺជាក្រុមពីរដែលមានសមាជិកច្រើនជាងគេ ដែលក្រុមនីមួយៗមានអត្តពលិក៣១នាក់។
តាមការគ្រោងទុក នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្រុមវៀតណាមនឹងហោះមកកម្ពុជាដើម្បីត្រៀមប្រកួត។ កីឡាអាស៊ានប៉ារ៉ាហ្គេម លើកមុន ក្រុមហែលទឹកដណ្តើមបានមេដាយមាស ចំនួន ២៧គ្រឿង ដែលត្រូវបានកំណត់គោលដៅទ្វេដង ប៉ុន្តែក្នុងឆ្នាំនេះ ក្រុមគ្រូបង្វឹកមិនបានផ្តោតសំខាន់លើសមិទ្ធផលប៉ុន្មានទេ។ យ៉ាងណាក៏ដោយ អត្តពលិកនៅតែខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពយ៉ាងហោចណាស់ក៏មានសមិទ្ធផលដូចការប្រកួតលើកទី១១ ដែរ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ webthethao.vn
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់