កីឡា
U-22 សិង្ហបុរី ត្រូវបានសហព័ន្ធដាក់ទណ្ឌកម្មចំពោះលទ្ធផលអាក្រក់ក្នុងស៊ីហ្គេម២០២៣
ក្រុមតោវ័យក្មេងអាយុក្រោម២២ឆ្នាំសិង្ហបុរី (U-22) កំពុងត្រូវបានដាក់ពិន័យសម្រាប់ការចេញទៅប្រកួតកីឡាអាស៊ីអាគ្នេយ៍មិនល្អរបស់ពួកគេ ខណៈប្រធានស្តីទីសមាគមកីឡាបាល់ទាត់សិង្ហបុរី (FAS) លោក Bernard Tan បានប្រាប់សារព័ត៌មាន CNA នៅក្នុងបទសម្ភាសមួយថា ក្រុម Young Lions នឹងមិនចូលរួមក្នុងការប្រកួតអន្តរជាតិណាមួយឡើយ រហូតទាល់តែមានការពិនិត្យឡើងវិញអំពីបច្ចេកទេស។

បរាជ័យក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាបានបញ្ចប់ហើយរហូតដល់ពេលមួយ ក្រុម Young Lions មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួត។ លោកក៏បានប្រកាសផងដែរថា គណៈកម្មការពិនិត្យបច្ចេកទេសកំពុងត្រូវបានដឹកនាំដោយអតីតគ្រូបង្វឹកជម្រើសជាតិលោក Jita Singh។
លោក Jita អាយុជិត៧៥ឆ្នាំកំពុងត្រូវបានជួយដោយអនុប្រធានសហព័ន្ធ Razali Saad និងសមាជិកក្រុមប្រឹក្សាសហព័ន្ធ Lim Tong Hai និង Harman Ali។
លោកមិនដឹងថា FAS សម្រេចយ៉ាងណាឲ្យអ្នកទាំងបួននេះដឹកនាំការពិនិត្យឡើងវិញអំពីយុទ្ធនាការស៊ីហ្គេមដ៏បរាជ័យនោះទេ។

ការបញ្ឈប់ក្រុម Young Lions ពីការចូលរួមក្នុងការប្រកួតអន្តរជាតិហាក់ដូចជាដាក់ទណ្ឌកម្មលើកីឡាករចំពោះបរាជ័យនៅស៊ីហ្គេមដែលពួកគេបានបញ្ចប់នៅបាតតារាងពូល B និងនៅបាតតារាងក្នុងចំណោមក្រុមចូលរួមទាំង១០។
ក្រុម Young Lions ដឹកនាំដោយ Philippe Aw ក៏បានចាញ់ម៉ាឡេស៊ី ៧-០ ហើយអាចត្រឹមតែស្មើជាមួយឡាវប៉ុណ្ណោះ ក្រៅពីនេះចាញ់ថៃ និងវៀតណាម ៣-១ ដូចគ្នា។
ព្រឹត្តិការណ៍បន្ទាប់សម្រាប់ក្រុម Young Lions នឹងរួមបញ្ចូលការប្រកួតជម្រុះយុវជនអាស៊ីអាយុក្រោម ២៣ឆ្នាំ (AFC U23) នៅខែកញ្ញា និងកីឡាអាស៊ី Asian Games នាពេលខាងមុខ នៅទីក្រុង Hangzhou ប្រទេសចិន ចាប់ពីខែកញ្ញា ដល់ខែតុលា៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ themonitor.sg

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ