Connect with us

កីឡា

ម្ចាស់​មេដាយ​មាស វ៉ិត ចន្ថា ធ្វើ​​បាន​ថិរវេលា​ល្អ​ជាង​កំណត់​ត្រា​ចាស់​​មុន​អាស៊ាន​ប៉ារ៉ាហ្គេម

បានផុស

នៅ

កីឡាការិនី​​អត្តពលកម្ម​ពិការ​កម្ពុជា វ៉ិត ចន្ថា បាន​ត្រៀម​​ប្រកួត​៣​វិញ្ញាសា​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ​​ចាប់​ពី​ថ្ងៃ​ទី​​៣ ដល់​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា។

វិញ្ញាសា​ទាំង​៣​ដែល​ម្ចាស់​មេដាយ​មាស​អាស៊ាន​ប៉ារ៉ាហ្គេម​២​គ្រឿង​ត្រូវ​ប្រកួត​គឺ​ វិញ្ញាសា​លោត​ចម្ងាយ​ វិញ្ញាសា​រត់​ចម្ងាយ​២០០​ម៉ែត្រ និង​វិញ្ញាសា​រត់​ចម្ងាយ​​៤០០​ម៉ែត្រ ប៉ុន្តែ​កីឡាការិនី​ឆ្នើម​រូប​នេះ​ផ្តោត​សំខាន់​លើ​វិញ្ញាសា​​លោត​ចម្ងាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ិត ចន្ថា បាននិយាយ​ថា ៖«ការត្រៀមខ្លួនរបស់ខ្ញុំ៣វិញ្ញាសាហ្នឹងគឺហាត់ទាំងអស់ ប៉ុន្តែ​ខ្ញុំបានផ្តោតលើវិញ្ញាសាមួយសំខាន់គឺវិញ្ញាសាលោតចម្ងាយ ពី​ព្រោះយើង​មិន​អាច​ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ​ទាំង​៣វិញ្ញាសា​ទេ។ វិញ្ញាសា​នេះ​ខ្ញុំ​ល្អ ហើយ​ត្រូវ​មាន​បច្ចេកទេស​ខ្លាំង ដូច្នេះ​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​ខ្លាំង»។

«ខ្ញុំ​ធ្លាប់​ខ្លាំង​វិញ្ញាសា​លោត​ចម្ងាយ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ផ្តោត​លើ​វិញ្ញាសា​ហ្នឹង​ឲ្យ​ខ្លាំង​មែន​ទែន។ កាល​ហ្វឹកហាត់លោតចម្ងាយ​មុនស៊ីហ្គេម ខ្ញុំធ្វើបានល្អ​មែន​ទែន​គឺបំបែកកំណត់ត្រាចាស់ដាច់​តែ​ម្តង។ កាល​អាស៊ាន​ប៉ារ៉ាហ្គេម នៅឥណ្ឌូណេស៊ី ខ្ញុំលោតបាន៤.២៩ម៉ែត្រ បាន​ឈ្នះ​មេដាយ​មាស ប៉ុន្តែ​​​ពេល​ហ្វឹកហាត់មុន​ស៊ីហ្គេម​ ខ្ញុំលោតបាន៤.៣០ម៉ែត្រ, ៤.៣១ម៉ែត្រ ​ពេល​ខ្លះ​បានដល់៤.៣២ម៉ែត្រថែមទៀត តែក្រោយ​ពេល​ស៊ីហ្គេម​ប្រកួតនៅស្តាតអូឡាំពិក ខ្ញុំអត់មានកន្លែងហ្វឹកហាត់ត្រឹមត្រូវ អីចឹងអត់សូវបានលោតទេ ហើយជិតដល់ថ្ងៃប្រកួត»។ វ៉ិត ចន្ថា បាន​រៀប​រាប់។

សម្រាប់​វិញ្ញាសា​លោតចម្ងាយ វ៉ិត ចន្ថា ​បាន​ឈ្នះ​​ប្រាក់ ក្នុង​អាស៊ាន​ប៉ារ៉ាហ្គេម ​ឆ្នាំ​២០១៧ ខណៈ​ពេល​នោះ​កីឡាការិនី​ឥណ្ឌូណេស៊ី Karisma Evi Tiarani បាន​ឈ្នះ​មេដាយ​មាស ហើយ​នៅ​ឆ្នាំ​២០២២​កន្លង​ទៅ​ ​កីឡាការិនី​កម្ពុជា​បាន​ឈ្នះ​មេដាយ​មាស​លើ​វិញ្ញាសា​លោត​ចម្ងាយ​ដដែល​នេះ។

កាល​​អាស៊ាន​ប៉ារ៉ាហ្គេម ​ឆ្នាំ​២០១៧ សម្រាប់​​វិញ្ញាសា​រត់​ចម្ងាយ​​៤០០​ម៉ែត្រ​​​ទទួល​បាន​ត្រឹម​មេដាយ​សំរិទ្ធ​ ប៉ុន្តែ​ឆ្នាំ​២០២២​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ វ៉ិត ចន្ថា បាន​ឈ្នះ​មេដាយ​មាស​។ ចំពោះ​វិញ្ញាសា​រត់​ចម្ងាយ​២០០​ម៉ែត្រ ​ឆ្នាំ​២០២២ វ៉ិត ចន្ថា បាន​ឈ្នះ​មេដាយ​ប្រាក់ ខណៈ​ដៃ​គូ​ស្វិត​ស្វាញ Karisma Evi Tiarani ​បាន​ឈ្នះ​មេដាយ​មាស៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

រដ្ឋបាលខេត្តមណ្ឌលគិរី បើកសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តដើម្បីការងារកាន់តែល្អប្រសើរ

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ខេត្តថៃចំនួន៤៤ នៅតែគ្របដណ្តប់ដោយខ្យល់ពុលដ៏គ្រោះថ្នាក់

ព័ត៌មានជាតិ៣១ នាទីutes មុន

កម្លាំងចម្រុះ នៃស្នងការរាជធានី បន្តដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង នៅលើកំណាត់ផ្លូវ ៦០ ម៉ែត្រ

ព័ត៌មានជាតិ៣៣ នាទីutes មុន

ស្នងការខេត្តមណ្ឌលគិរី ចុះណែនាំទីតាំងអាជីវកម្ម ២៩កន្លែង ឱ្យមានឧបករណ៍ពន្លត់អគ្គិភ័យរៀងៗខ្លួនដើម្បីការពារពីគ្រោះអគ្គិភ័យ

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ក្រុម​ស្រឡាញ់​ភេទ​ដូចគ្នា​រាប់​រយ​គូនៅ​ថៃ កំពុង​ចាំចុះ​សំបុត្រ​អាពាហ៌ពិពាហ៌ ក្រោយ​ច្បាប់​ថ្មី​អនុម័ត

Sokha Hotels

ព័ត៌មានពេញនិយម